Geely Monjaro ប្រភេទ Hybrid បានបើកទទួលការបញ្ជាទិញទុកមុនជាផ្លូវការនៅប្រទេសចិន

យោងតាមគេហទំព័រ Autohome ក្រុមហ៊ុន Geely បានបើកការទទួលការបញ្ជាទិញទកមុនលើរថយន្ត SUV ប្រភេទ Hybrid ម៉ូឌែល Monjaro (Xingyue L) i-HEV Zhijing ជាមួយតម្លៃពិសេសក្នុងរយៈពេលកំណត់ត្រឹមតែ ១៩ ៦០០ ដុល្លារ។

រថយន្ត Monjaro i-HEV ត្រូវបានដាក់លក់ជា ៣ ជម្រើសផ្សេងគ្នា ជាមួយតម្លៃស្ដង់ដារចន្លោះពី ២០ ៦០០ ដល់ ២២ ៥០០ ដុល្លារ។ ចំណែកឯការផ្ដល់ជូនពិសេសក្នុងរយៈពេលកំណត់ នឹងធ្វើឲ្យតម្លៃនេះចុះមកនៅត្រឹមតែប្រហែល ១៩ ៦០០ ដល់ ២១ ៦០០ ដុល្លារ រួមជាមួយការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងការឧបត្ថម្ភធនសម្រាប់ការប្ដូររថយន្តចាស់យករថយន្ដថ្មី ចំពោះអតិថិជននៅក្នុងប្រទេសចិន។

Geely unveils i-HEV hybrid tech with 48.4% efficiency, fuel use drops under 4L/100 kmGeely Monjaro Hybrid ប្រើប្រាស់ប្រព័ន្ធ i-HEV របស់ Geely ដំណើរដោយម៉ាសុីន ១.៥TD ទំហំ ៤ ស៊ីឡាំង រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនី P1 និង P3 ភ្ជាប់មកជាមួយប្រអប់លេខ DHT ៣វគ្គ អាចផលិតកម្លាំងសរុប បានដល់ទៅ ២៣០គីឡូវ៉ាត់។ ក្រុមហ៊ុន Geely ធ្លាប់បានបង្ហើបឲ្យដឹងថាប្រព័ន្ធថាមពល Hybrid មួយនេះសម្រេចបាននូវប្រសិទ្ធភាពកម្ដៅអតិបរមារហូតដល់ ៤៨.៤១% ដោយការប្រើប្រាស់ឥន្ធនៈអាចធ្លាក់ចុះក្រោម ៤ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ ចំពោះរថយន្ត Monjaro i-HEV វិញ កម្រិតស៊ីសាំងតាមស្ដង់ដារ WLTC ត្រូវបានវាយតម្លៃនៅត្រឹម ៤.៧៥ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធ Hybrid នេះដំណើរការទៅតាមស្ថានភាពបើកបរជាច្រើនប្រភេទ។ ក្នុងការធ្វើចរាចរណ៍ក្នុងក្រុង រថយន្តអាចរត់ដោយថាមពលអគ្គិសនីសុទ្ធ ខណៈនៅពេលបើកបរលើផ្លូវហាយវ៉េក្នុងល្បឿនលឿន ម៉ាស៊ីននឹងផ្ដល់កម្លាំងបង្វិលដោយផ្ទាល់ ហើយនៅក្រោមស្ថានភាពស្ទុះខ្លាំងនៅពេលម៉ាស៊ីនដំណើរការរួមបញ្ចូលជាមួយម៉ូទ័រ P3។

រថយន្ត Monjaro i-HEV នៅតែរក្សានូវរចនាបថរូបរាងនៃម៉ូឌែលបច្ចុប្បន្ន ប៉ុន្តែបានបញ្ចូលនូវមុខងារឌីជីថលដែលបានធ្វើបច្ចុប្បន្នភាពថ្មីៗ។ នៅក្នុងកាប៊ីនបានបំពាក់ជាមួយអេក្រង់បង្ហាញព័ត៌មានលើកញ្ចក់មុខ (Head-up display) ទំហំ ២៥.៦ អុីញ, កុងទ័រឌីជីថលទំហំ ១២.៣ អុីញ និងអេក្រង់កណ្ដាលភ្លោះទំហំ ១៤.៦ អុីញ ដំណើរការដោយបន្ទះឈីប Snapdragon 8155៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម