[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Jetour Traveller ប្រភេទ SUV Off-Road ជាមួយនឹងតម្លៃលក់ចាប់ពី ២១ ៥០០ ដុល្លារ ដល់ ២៩ ៧៧៦ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តប្រភេទ SUV ផ្តោតលើបើកបរលើផ្លូវពិបាកៗ គឺជាម៉ូដែលដែលត្រូវបានរចនាឡើងយ៉ាងទាក់ទាញ ជាមួយរូបរាងបែបជាប្រអប់ជ្រុងដូចទៅនឹងរថយន្ត Land Rover Defender ជាមួយនឹងរថយន្ត Ford Bronco ជាដើម។ នៅពីក្រោយការរចនានោះគឺលោក Hakan Saracoglu ដែលជាអតីតអ្នករចនា Porsche ដែលបានរចនាដូចជារថយន្ត Porsche Cayman និង 918 Spyder ។
រថយន្ត SUV នឹងមានលក់ជាពីរប្រភេទជារថយន្តដែលមានកង់ខ្លីដែលមាន ៥ កៅអី ឬជាម៉ូដែលកង់វែងដែលមាន ៧ កៅអី។ យោងតាមរូបភាព បង្ហាញថារថយន្តនេះនឹងមានផ្នែកខាងក្នុងដ៏គួរឱ្យទាក់ទាញ និងបំពាក់ជាមួយគ្រឿងបរិក្ខាទំនើបៗផងដែរ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុនផលិតរថយន្តចិនគ្រោងនឹងផ្តល់នៅម៉ាស៊ីនចំណុះ ១,៥ លីត្រ, ១,៦ លីត្រ និង ២,០ លីត្រ turbo ហើយក៏នឹងផ្តល់ជូននៅម៉ូដែល Plug-in Hybrid ផងដែរ។
Jetour មិនទាន់បង្ហាញពីកម្លាំងថាមពលនៅឡើយទេ ប៉ុន្តែវានឹងផ្តល់ជូនជាមួយនឹងប្រអប់លេខអូតូ ៨ វគ្គ ឬប្រអប់លេខ ៧ វគ្គប្រភេទ dual-cluth នឹងក៏បានផ្តល់ជូននៅកញ្ចប់ជម្រើសជាច្រើនសម្រាប់ចង់អូសសណ្តោង បោះតង់ ឬទៅដំណើរផ្សងព្រេងលើផ្លូវពិបាកៗ ឬ Off-Road ផងដែរ ។ សម្រាប់ព័ត៌មានលម្អិតអំពីរថយន្ត Jetour Traveler ក្រុមហ៊ុននឹងបង្ហាញនៅពេលក្រោយ៕