រថយន្ត Lamborghini ដំបូងគេប្រើថាមពលអគ្គិសនីសុទ្ធ អាចជាប្រភេទ Sedan

Lamborghini បាន​បង្ហើប​ឲ្យ​ដឹង​ដល់​វិបសាយ​រថយន្ត Autocar ថា​រថយន្ត​ម៉ូដែល​ទី​បួន​របស់​ខ្លួន (គិត​តែ​រថយន្ត​កំពុង​ផលិត​លក់​បច្ចុប្បន្ន​គឺ​មាន ៣ ម៉ូដែល) អាច​ជា​ប្រភេទ​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ដំបូង ហើយ​មាន​ទ្រង់ទ្រាយ​ជា​ប្រភេទ Sedan។

​ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​របស់​ Lamborghini បាន​​និយាយ​ថា​ពួក​គេ​អាច​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​រថយន្ត​ដែល​មាន​ស្រាប់​នៅ​ក្នុង​ Volkswagen Group សម្រាប់​រថយន្ត​ម៉ូដែល​នេះ។ គ្រោងឆ្អឹង​ PPE ដែល​អភិវឌ្ឍន៍​ឡើង​ដោយ​ Porsche និង Audi ទំនង​នឹង​ជា​ជម្រើស​ដែល​ត្រូវ​ប្រើ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក៏​ដោយ​ Autocar បាន​បញ្ជាក់​ថា​រថយន្ត​ម៉ូដែល​ទី​បួន​របស់ Lamborghini រហូត​ទាល់​តែ​ដល់​ឆ្នាំ ២០២៥ ទើប​អាច​លេច​មុខ​ជា​ផ្លូវ​ការ។ រថយន្ត​នេះ​ដែរ​អាច​ដឹង​​មាន​ការ​ឌីហ្សាញ​រូបរាង​ដោយ​យក​គំនិត​ពី​រថយន្ត​គំរូ Estoque ដែល​ចេញ​មុខ​កាល​ពី​ឆ្នាំ ២០០៨៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម