នៅប្រទេសកម្ពុជាយើងគឺមានរថយន្តប្រភេទ SUV ជាច្រើនដែលផ្តល់ជូននូវតម្លៃសមរម្យបូករួមជាមួយជម្រើសដ៏ល្អនៃលក្ខណៈពិសេសផ្សេងៗដែលធ្វើឱ្យការបើកបររបស់លោកអ្នកកាន់តែមានទំនុកចិត្ត និងមានភាពពេញចិត្ត។ យើងនឹងមានរថយន្ត២ម៉ូឌែលដោយផ្អែកលើ តម្លៃ, លក្ខណៈពិសេស និងចំណាត់ថ្នាក់សុវត្ថិភាព។ តម្លៃគឺជាការពិចារណាដំបូងគេបង្អស់សម្រាប់អ្នកទិញជាច្រើន ព្រោះវាអាចជួយសន្សំសំចៃបានច្រើនប្រសិនបើអ្នកជ្រើសរើសរថយន្តដែលត្រឹមត្រូវជាមួយតម្លៃសមរម្យ។ ដូច្នេះលោកអ្នកអាចអានព័ត៌មានខាងក្រោមរបស់រថយន្ត Maxus D60 និង Mazda CX9 ដើម្បីទទួលបានព័ត៌មានលម្អិតអំពីរថយន្ត SUV ៧កៅអីទាំងពីរម៉ូឌែលនេះ។
- Maxus D60 ពិតជារថយន្តប្រភេទ SUV ៧កៅអីដែលភាពស័ក្តសមសម្រាប់ការធ្វើដំណើរក្នុងទីក្រុង និងការធ្វើដំណើរផ្លូវឆ្ងាយ។ ជាមួយនឹងតម្លៃ ៤២ ៩៩០ដុល្លារ រថយន្ត Maxus D60 ក៏បន្ងែមនូវកាដូរជាច្រើនសម្រាប់អតិថិជនដូចជា ស្លាកលេខខ្លី, កម្រាលជើងប្រណិត, បិតស្កុតការពារកម្តៅ និងមានការធានាជូនរហូតដល់រយៈពេល ៥ឆ្នាំ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តប្រភេទ SUV ហើយជាពិសេសអ្នកដែលមានសមាជិកគ្រួសារច្រើនលើសពី៥នាក់ Maxus D60 គួរតែជាជម្រើសដ៏ល្អសម្រាប់អ្នក។ វាមានគុណភាពល្អ ព្រមទាំងការរចនាផ្នែកខាងក្នុងយ៉ាងប្រណីត។ បទពិសោធន៍នៃការបើកបរប្រកបដោយភាពស្វាហាប់ និងបទពិសោធន៍ថ្មីនៃផ្នែកខាងក្នុងដ៏មានផាសុកភាពអាចផ្តល់ជូនអ្នកនូវអារម្មណ៍ល្អនៅពេលបានអង្គុយនៅក្នុងរថយន្ត Maxus D60 ដែលរចនាបែបស្ព័ររួមជាមួយនឹងពណ៌cherry លាយខ្មៅ។ វាមានចំណុចលេចធ្លោជាច្រើនរបស់ Maxus D60 https://bit.ly/3pr6dsj ដូចជាដំណើរការ, កម្លាំងខ្លាំង, ផាសុកភាព, ភាពងាយស្រួល និងការរចនាផ្នែកខាងក្រៅនិងផ្ទៃខាងក្នុង។ បើនិយាយពីសុវត្ថិភាពវិញ Maxus D60 បានបំពាក់ជាមួយពោងសុវត្ថិភាពសម្រាប់អ្នកបើកបរនិងអ្នកដំណើរ និងពោងសុវត្ថិភាពចំហៀង, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធហ្វ្រាំងជំនួយអេឡិចត្រូនិក និងប្រព័ន្ធជំនួយពេលចុះនិងពេលឡើងចំណោត, ដែលនេះហើយជាមូលហេតុធ្វើឱ្យ Maxus D60 ទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាយ ៥ពីផ្នែកសុវត្ថិភាព។
- Mazda CX-9 ពិតជាមានភាពរីករាយក្នុងការបើកបរ ហើយវាផ្តល់ជូននូវលក្ខណៈពិសេសៗ និងចំណាត់ថ្នាក់សុវត្ថិភាពខ្ពស់ផងដែរ។ តម្លៃរបស់ Mazda CX9 ចាប់ផ្តើមពី ៥៩ ៩០០ដុល្លារ ហើយកាប៊ីនរបស់វាគួរឱ្យចាប់អារម្មណ៏ហើយសក្ដានុពលនៃការបើកបរផ្តល់នូវភាពប្រណីតនៃលក្ខណៈស្តង់ដារនិងជម្រើសល្អ។ ពេលដែលបើកទ្វារចូលក្នុងរថយន្ត Mazda CX-9 វាពិតជាស្វាគមន៍អ្នកដំណើរជាមួយនឹងការរចនាដ៏ប្រណិតនៃពូកស្បែក (Nappa Leather Beige)។ កៅអីជួរទីពីរ និងទីបីអាចបត់បានយ៉ាងងាយស្រួលដែលសម្រួលដល់ការផ្លាស់ប្តូរនិងការកំណត់រចនាសម្ព័ន្ធយ៉ាងរហ័សដែលលក្ខណៈពិសេសនេះគឺដូច Maxus D60 ដែរ។ វាពិតជាមានភាពងាយស្រួលក្នុងការផ្ទុកសម្ភារៈ នៅផ្នែកខាងក្រោយ។ ការធ្វើដំណើរជាទូទៅគឺមានផាសុកភាពល្អ បើទោះបីជាទទួលបានយ៉ាន់ស្ព័រធំក៏ដោយ។ ចំណុចស្តង់ដារនោះគឺ Front-wheel drive, ហើយអ្នកបើកបរនឹងទទួលបានថាមពលគ្រប់គ្រាន់សម្រាប់រាល់ការធ្វើដំណើរតាមដងផ្លូវ។ នៅក្នុងប្រព័ន្ធសុវត្ថិភាពវិញ Mazda CX9 ភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាមុខក្រោយនិងកាមេរ៉ាមើលក្រោយដែលជំនួយពេលចតរថយន្ត, ពោងសុវត្ថិភាពចំនួន៦គ្រាប់, ប្រព័ន្ធជំនួយពេលឡើងនិងចុះភ្នំ, Blind Spot Monitoring, ABS និង EBA ដែលជាចំណុចពិសេសធ្វើឱ្យអ្នកបើកបរកាន់តែមានទំនុកចិត្តនិងសុវត្ថិភាព។
Maxus D60 និង Mazda CX9 ពិតជាមានអត្ថប្រយោជន៍ និងមានភាពងាយស្រួលសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ប្រសិនបើអ្នកចង់បានដៃគូរដ៏ល្អដែលអាចជួយ និងផ្តល់ឱ្យការធ្វើដំណើរប្រកបដោយផាសុកភាពលោកអ្នកអាចពិនិត្យមើលរថយន្តប្រភេទ SUV ៧កៅអីទាំងពីរខាងលើនេះបាន ហើយតម្លៃពិតជាប្រកួតប្រជែង និងមានការផ្តល់ជូននូវលក្ខណៈពិសេសក៏ខុសគ្នាដែរ។ ដូច្នេះលោកអ្នកអាចអញ្ផើញបើកសាកល្បង និងសាកសួរពត៌មានលម្អិតមុននឹងអ្នកសម្រេចចិត្តទិញរថយន្តទំនើបសម្រាប់គ្រួសាររបស់អ្នក៕