Mazda CX-9 ២០២២ ទទួលបានប្រភេទប៉ុងពីរស្តង់ដារ និងម៉ូឌែលថ្មី Touring Plus

ការអាប់ឌេតទីលើម៉ូឌែលខ្លួននៅតែបន្ត ខណៈដែលក្រុមហ៊ុន Mazda បានប្រកាសអំពីការផ្លាស់ប្តូរមួយចំនួនសម្រាប់ម៉ូដែល CX-9 ស៊េរីថ្មីឆ្នាំ​២០២២ ។

ព័ត៌មានដ៏ធំបំផុតគឺប្រព័ន្ធបើកបរប៉ុងពីរមកជាស្តង់ដារថ្មី ដែលវាជាមូលហេតុដែលតម្លៃដើមបានឡើងពី ៣៤,១៦០ ដុល្លារ ​ដល់ ២៥,២៨០ ដុល្លារ ប៉ុន្តែវានៅតែមានតម្លៃធូរជាង ៧៨០ ដុល្លារ ពេលប្រៀបទៅប្រភេទប៉ុងពីរឆ្នាំមុន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយម៉ូឌែលថ្មី Touring plus ដែលមានតម្លៃ ៤១,៦៦០ដុល្លារ ត្រូវបានបង្កើតឡើងទៅម៉ូឌែល Touring ផ្គួបជាមួយកញ្ចប់ Premium ដែលមានលក្ខណៈពិសេសទាំងផ្នែកខាងក្រៅ និងខាងក្នុង ដែលបានកែប្រែទៅលើប៉ាណាខាងមុខពណ៌ខ្មៅ, កន្លែងដាក់ឥវ៉ាន់ប្រភេទអាលុយមីញ៉ូមលើដំបូល និង ថាសកង់ទំហំ ២០អ៊ីញពណ៌ខ្មៅ, កៅអីខាងមុខងារកម្តៅ និងបាញ់ខ្យល់ចូល​, កញ្ចក់មើលក្រោយគ្មានស៊ុម​ និងកៅអីអ្នកបើកបរអេឡិចត្រូនិចភ្ជាប់ជាមួយមុខងារអង្គចងចាំ។

បន្ថែមពីនេះ វាក៏បានបំពាក់គ្រឿងបរិក្ខារបន្ថែមដូចជា ឧបករណ៏បំពងសំឡេងBose ១២ចំនុច, កន្លែងសាកថ្មឥតខ្សែ​​, ដំបូលបើក, ការបើកទ្វារខាងក្រោយដោយអូតូ, កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត និងអេក្រង់កំសាន្តទំហំ ១០,២៥ អ៊ីញ​ជាដើម។

រថយន្ត Mazda CX-9 ស៊េរីឆ្នាំ​២០២២ នឹងទៅដល់អាគារចែកចាយនៅសហរដ្ឋអាមេរិកក្នុងរដូវរងារនេះ ហើយគ្រប់ម៉ូដែលទាំងអស់នឹងបំពាក់ជាមួយម៉ាស៊ីនសាំង Turbocharged ចំណុះ ២.៥លីត្រ Skyactiv-G ទំហំ ៤ស៊ីឡាំង ភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គអូតូ។ ចំពោះរថយន្តនឹងមានកម្លាំង ២២៧ សេះ​​ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ចំពោះការប្រើសាំងធម្មតា(Octane 87) និងឡើងដល់ ២៥០ សេះ និងកម្លាំងរមួល ៤៣៣ ញ៉ូតុនម៉ែត្រ សម្រាប់សាំងស៊ុបពែ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម