រថយន្ត Maxus G50 និង Toyota Rush ជាប្រភេទរថយន្ត MPV ដែលមានតម្លៃក្រោម ៤មុឺនដុល្លារ

មនុស្សម្នាក់ៗសុទ្ធតែមានហេតុផលរាងខ្លួនក្នុងការសម្រេចចិត្តលើប្រភេទរថយន្តដែលពួកគាត់ត្រូវការ។ ការមានយីហោ ប្រភេទ ទំហំ និងម៉ូឌែលច្រើន ក្នុងទីផ្សាររថយន្តបច្ចុប្បន្នពិតជាផ្តល់ជម្រើសច្រើនដល់អតិថិជនក្នុងការសម្រេចចិត្ត ផ្ទុយទៅវិញ ការមានជម្រើសច្រើនហាក់បីដូចជាផ្តល់ភាពស្មុគស្មាញក្នុងការជ្រើសរើសទៅវិញ អតិថិនត្រូវការគិត និងពិចារណាយ៉ាងល្អិតល្អន់មុននឹងពួកគាត់សម្រេចចិត្តបាន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន គ្រួសារជាច្រើនក្នុងប្រទេសកម្ពុជា កំពុងងាកមកពិចារណាលើរថយន្តប្រភេទ MPV វិញក៏ដោយសាវាមានទំហំទូលាយ វាសមស្របទៅតាមសមាជិកក្នុងគ្រួសារ ឬការងារជំនួញប្រចាំថ្ងៃរបស់ពួកគេ ម៉្យាងវិញទៀតរថយន្តប្រភេទ MPV មានតម្លៃសមរម្យ ព្រមទាំងទំហំទូលាយដែលអនុញ្ញាតិដល់អ្នករួមដំណើរបានរហូតដល់ទៅ9នាក់។ វាមានទំហំទូលាយបើធៀបទៅនឹងរថយន្តប្រភេទ Seden ដែលអាចធ្វើដំណើរជាមួយបានត្រឹម 5នាក់។ បើសិនជាលោកអ្នកក៏កំពុងស្វែងរករថយន្តប្រភេទ MPV ដែរ នោះយើងសូមណែនាំរថយន្ត ២ ម៉ូឌែលដែលមានតម្លៃក្រោម ៤០ ០០០ដុល្លារ ប៉ុន្តែវាមានលក្ខណៈពិសេសរាងៗខ្លួន។

ក្រុមហ៊ុន Toyota បានប្រកាសវត្តមានរថយន្ត Toyota Rush ដែលមានតម្លៃ ៣៥ ០០០ដុល្លារ ជាមួយនឹងស្ទាយថ្មី និងការវិវឌ្ឍន៍ផ្នែកខាងក្នុងដែលមិនប៉ះពាល់ដល់រូបរាងខាងក្រៅនៃម៉ូឌែលរថយន្តថ្មីរបស់ខ្លួន។ រថយន្ត Toyota Rush ជារថយន្តប្រភេទ MPV ដែលមាន ៧កៅអី ដែលមានប្រវែង ៤ ៤៣៥mm ទទឹង ១ ៦៩៥mm កំពស់ ១ ៧០៥mm ប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៦៨៥mm និងរង្វង់យ៉ាន់កង់ ១៦អុីញ។  វាបានផ្អែកលើតួនៃរថយន្ត Toyota Avanza ។

រថយន្ត Toyota Rush មានលក្ខណៈពិសេសដូចជា អំពូលភ្លើងខាងមុខLED ប៊ូតុងstart/stop កាមេរ៉ាផ្នែកខាងក្រោយនៅពេលចូលចត ប្រព័ន្ធគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្ត និងប្រព័ន្ធកំសាន្តដែលមានអេក្រង់7អ៊ីញ។ រថយន្តនេះបានបំពាក់ជាមួយម៉ាស៊ីន 1.5 E MT ដែលផ្តល់អនុភាពបាន ១២០សេះ និងកំលាំងបង្វិលជុំ  ១៣២Nm។ ការរចនាតាប្លូវិញនៃរថយន្តនេះគឺការលាយគ្នា ២ពណ៌រវាងពណ៌ខ្មៅនិងពណ៌ត្នោត ហើយវាក៏មានការគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់ផ្សេងគ្នាមានបែបឌីជីថលដែរ។

រថយន្ត Maxus G50 បំពាក់នូវម៉ាស៊ីន ដែលមានប្រអប់លេខ ៧វគ្គអូតូ ដែលផ្តល់អនុភាព ១៦៧សេះ និងកំលាំងបង្វិលជុំ ២៥០Nm ។ វាជារថយន្តប្រភេទ ដែលមាន ៨កៅអីដែលមានប្រវែង ៤ ៨២៥mm ទទឹង ១ ៨២៥mm កំពស់ ១ ៧៧៨mm ប្រវែងពីកង់មុខទៅកង់ក្រោយ និងរង្វង់យ៉ាន់កង់ ១៦ អុីញ។ រថយន្តនេះមានតម្លៃ ៣៩ ៨០០ដុល្លារ និងភ្ជាប់មកនូវលក្ខណៈពិសេសជឿនលឿនដូចជា Smart Key ប្រព័ន្ធសាក់ថ្មឥតខ្សែ ចង្កូតស្រោបស្បែក ប្រព័ន្ធកំសាន្តអេក្រង់ ១២,៣ អុីញ Apple CarPlay ឬ Android Auto កៅអីក្រោយបត់បែន ឃ្លប់ទ្វារក្រោយបិទស្វ័យប្រវត្ត កៅអីមុខមានតុខាងក្រោយ Adjustable Seat, Electric Folding Rear View Mirror, Daytime Running Light ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ ជាមួយនិងsensor និង Panoramic Sunroof ។

រថយន្ត Maxus G50 មានដំណើរការយ៉ាងល្អ ព្រមទាំងការរចនាផ្នែកខាងក្នុងនៃស្ទាយស្បែកពណ៌ក្រហម និងខ្មៅ បន្ថែមពីលើនេះ គឺរថយន្តនេះមានការធានារយៈពេល 5ឆ្នាំទៀតផង។

រថយន្តទាំង ២ ម៉ូឌែលនេះសុទ្ធតែមានកំពស់ផុតពីដីដ៏សមស្រប ដែលអនុញ្ញាតឲ្យអ្នកងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវក្នុងប្រទេសកម្ពុជា។ វាពិតជាផ្តល់ភាពងាយស្រួលក្នុងការបើកបររថយន្តដែលមានកំពស់ផុតពីដីសមរម្យ បើធៀបជាមួយនឹងរថយន្តប្រភេទ Seden ហើយរថយន្តប្រភេទនេះក៏ជាជម្រើសដ៏ល្អមួយសម្រាប់គ្រប់ក្រុមគ្រួសារនៃប្រទេសកម្ពុជា ហើយតម្លៃវាក៏ស្ថិតក្នុងកម្រិតថវិការផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម