ទីក្រុង Stuttgart: ក្រុមហ៊ុន Porsche បានស្រាយចំនងពីរថយន្ត 911 GT3 ស៊េរីថ្មីរបស់ខ្លួនហើយ ដែលជារថយន្តជំនាន់ទី ៧ នៃប្រភេទរថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់ហើយក៏ជារថយន្តដែលត្រូវបានវិវឌ្ឍន៍ឡើង តាមរយៈការសហការគ្នាយ៉ាងជិតដិតជាមួយនឹង Porsche Motorsport។ Porsche Motorsport បានបញ្ចូលនូវបច្ចេកវិទ្យានៃការប្រណាំងដ៏សុទ្ធសាធមួយទៅក្នុងផលិតកម្មរថយន្តដោយមានការកែតម្រូវតិចតួចបំផុតដែលមិនធ្លាប់មានពីមុនមក ដែលមានដូចជា ប៉ុងខាងមុខប្រើប្រាស់ជាប្រភេទ double wishbone និង រូបរាងលំហូរខ្យល់ដ៏ទំនើប ជាមួយនឹង ស្លាបខាងក្រោយដែលមានទម្រដូចកក្ងាន និង កន្លែងរំសាយខ្យល់ដ៏ទាក់ទាញនៅបាតខាងក្រោយដែលបានមកពីរថយន្តប្រណាំងដ៏ជោគជ័យប្រភេទ GT គឺរថយន្ត 911 RSR ព្រមទាំងភ្ជាប់មកជាមួយនូវកម្លាំង ៣៧៥ kW (510 PS) ម៉ាស៊ីន boxer ៤,០លីត្រ ៦ ស៊ីឡាំង ជាម៉ាស៊ីនដែលយកមកពីរថយន្ត 911 GT3 R បានឆ្លងកាត់ការសាកល្បងនៅក្នុងការប្រណាំងប្រភេទ endurance រួចមកហើយ។ ម៉ាស៊ីនដែលមានសម្លេងដ៏ស្រួយស្រឹប និង រោទ៍បានយ៉ាងខ្ពស់នេះក៏ត្រូវបានប្រើប្រាស់ ដោយមិនមានការផ្លាស់ប្តូរ នៅក្នុងរថយន្ត 911 GT3 Cup ស៊េរីថ្មីផងដែរ។ ដែលជាលទ្ធផល គឺយើងទទួលបាននូវម៉ាស៊ីនបើកបរដ៏អស្ចារ្យមួយ ដែលមានប្រសិទ្ធភាពខ្ពស់ មានមនោសញ្ចេតនា ច្បាស់លាស់ និង សមត្ថភាពខ្ពស់ ដែលល្អឥតខ្ចោះសម្រាប់បើកបរលើផ្លូវប្រណាំង និង ល្អវិសេសសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
ចំនុចខ្លាំងដ៏ពិសេសរបស់រថយន្ត 911 GT3 គឺស្ថិតនៅត្រង់ការរួមបញ្ចូលគ្នានៃអត្តចរិករបស់រថយន្តនេះផ្ទាល់តែម្តង។ ជាមួយនឹងល្បឿនអតិបរមា ៣២០ គីឡូម៉ែត្រ/ម៉ោង (៣១៨ គីឡូម៉ែត្រ/ម៉ោង ជាមួយប្រអប់លេខ PDK) រថយន្តនេះមានល្បឿនលឿនជាងរថយន្ត 911 GT3 RS ជំនាន់មុនទៅទៀត។ រថយន្តនេះអាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ ៣,៤ វិនាទីប៉ុណ្ណោះ។ ក្រុមហ៊ុន Porsche ក៏មានការផ្តល់ជូននូវម៉ូដែលស៊េរីថ្មីនេះជាមួយនឹងប្រភេទចង្កិះលេខដៃ ដែលមាន ៦ លេខ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តទទួលបានបទពិសោធន៍បើកបរដាក់លេខដោយខ្លួនឯង។ រូបរាងលំហូរខ្យល់ដ៏ទំនើប របស់រថយន្តនេះ បានទទួលមកពីបទពិសោធន៍នៃការប្រណាំងរថយន្ត ដែលលំហូរខ្យល់នេះអាចបង្កើតបានជាទំងន់សង្កត់រថយន្តសម្រាប់ពេលបើកបរល្បឿនលឿន ដោយមិនប៉ះពាល់ដល់ការបង្កើនល្បឿនរបស់រថយន្តនេះឡើយ។ នៅក្នុងទំរង់បែប Performance ការបញ្ជារ ស្លាបខាងក្រោយ និង កន្លែងរំសាយខ្យល់នៅបាតខាងក្រោយនៃរថយន្ត អាចបង្កើននូវកម្លាំងសង្កត់នៃខ្យល់បានយ៉ាងច្រើនសម្រាប់ការបត់បែននៅក្នុងល្បឿនលឿន ប៉ុន្តែការបញ្ជារទាំងនេះ គឺត្រូវបានរក្សាទុកយ៉ាងតឹងរឹងសម្រាប់តែលើផ្លូវប្រណាំងប៉ុណ្ណោះ ដែលនៅទីនោះ រថយន្ត 911 GT3 អាចបញ្ចេញនូវគ្រប់សមត្ថភាពទាំងអស់ដែលខ្លួនមាន។ នៅលើផ្លូវប្រណាំង Nürburgring’s Nordschleife ដែលតាមទំនៀមទំលាប់ គឺជាកន្លែងដែលគ្រប់រថយន្តស្ព័រ ទាំងអស់របស់ Porsche ធ្វើការសាកល្បងបញ្ចាក់ពីគុណភាពស្តង់ដា ហើយដែលរថយន្ត 911 GT3 នេះបានបំបែកឯកត្តកម្ម ជារថយន្តផលិតកម្មដំបូងគេដែលមិនប្រើប្រាស់ម៉ាស៊ីន Turbo ដែលបានបញ្ចប់ជុំរបស់ផ្លូវប្រណាំងនេះក្នុងថេរៈវេលាតិចជាង ៧ នាទី។ លោក Lars Kern ជាអ្នកអភិវឌ្ឍន៍ខាងផ្នែកបើកបរបានឆ្លងកាត់ខ្សែបន្ទាត់ផ្តាច់ព្រ័ត្រនៃផ្លូវប្រណាំង ២០,៨ គឺឡូម៉ែត្រ ដោយប្រើប្រាស់ពេលវេលាត្រឹមតែ ៦:៥៩.៩២៧ នាទីប៉ុណ្ណោះ។ ផ្លូវប្រណាំងដែលមានចំងាយខ្លីជាងនេះបន្តិច ២០,៦ គីឡូម៉ែត្រ ដែលកាលពីមុន គេប្រើប្រាស់វាជាទីសម្រាប់សាកល្បងគុណភាពស្តង់ដារនោះ គឺបានបញ្ចប់ដោយរថយន្ត 911 GT3 ក្នុងពេលវេលាត្រឹមតែ ៦:៥៥.២ នាទី។ ដោយប្រើប្រាស់សំបកកង់ Michelin Pilot Sport Cup 2 R រថយន្តស៊េរីថ្មីនេះបានផ្តល់ជូននូវលទ្ធផលដូចៗគ្នាជាច្រើនជុំ ដោយនៅពីក្រោយស្នាដៃរបស់ឯកអគ្គរាជទូតសុច្ឆន្ទៈរបស់ Porsche គឺលោក Jörg Bergmeister។ ចំពោះលោក Bergmeister លោកថាវាគឺជារថយន្ត ផលិតកម្មដែលល្អបំផុត ដែលអ្នកឯកទេសបើកបរមានបទពិសោធន៍មិនធ្លាប់បានបើកបរពីមុនមកនៅ Green Hell។
ក្រៅពីទទឹងខ្លួន និង កង់ទាំងបួនធំជាងមុន ព្រមទាំង លក្ខណៈបច្ចេកទេសពិសេសៗបន្ថែមទៀត ទំងន់នៃរថយន្ត GT3 ថ្មីនេះគឺនៅតែអាចប្រៀបធៀបបានជាមួយនឹងស៊េរីមុន។ ជាមួយនឹងចង្កិះលេខដៃ វាមានទំងន់ ១ ៤១៨ គីឡូក្រាម ហើយសម្រាប់ចង្កិះលេខ PDK វាមានទំងន់ ១ ៤៣៥ គីឡូក្រាម។ គម្របខាងមុខផលិតឡើងពី carbon fibre-reinforced plastic (CFRP) រួមទាំងកញ្ចក់ស្រាល ឌីសហ្រ្វាំងដែលបានបង្កើនប្រសិទ្ធភាពជាងមុន និង យ៉ាន់កង់ដែលបានបង្កើតឡើងពីលោហៈស្រាលដែលធានាបាននូវទំងន់ដែលសមស្របតាមក្បួន ដូចទៅនឹងគម្រប់ប្រអប់កៅអីខាងក្រោយដែរ។ ប្រព័ន្ធបំពង់ស៊ីម៉ាំងស្ព័របែបស្រាលបានកាត់បន្ថយទំងន់មិនតិចជាង ១០ គីឡូក្រាមទេ។ ជាមួយនឹងស្លាបបិទបើកបំពង់ស៊ីម៉ាំង វាបានធ្វើអោយស៊ីសង្វាក់គ្នាជាមួយនឹងសម្លេងដែលប្រកបដោយមនោសញ្ចេតនាដែលសមស្របទៅនឹង Euro 6d ISC FCM (EU6 AP) ស្តង់ដានៃការបញ្ចេញឧស្ម័ន។ កម្រិតស៊ីសាំងជាមធ្យមរបស់រថយន្ត 911 GT3 គី ១៣,៣ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ ១២,៤ លីត្រសម្រាប់ចង្កិះលេខ PDK។
ហ្សែនប្រណាំងរបស់រថយន្តនេះត្រូវបានបង្ហាញទាំងស្រុងនៅលើចំនុចលម្អិតទាំងអស់នៃរថយន្ត 911 GT3 ស៊េរីថ្មី។ កន្លែងបញ្ជាកណ្តាលគឺអាចប្រៀបធៀបគ្នាបានជាមួយនឹងម៉ូដែលរថយន្ត911 ជំនាន់ក្រោយនេះដែរ។ លក្ខណៈពិសេសថ្មីនោះគឺជាអេក្រង់សម្រាប់ផ្លូវប្រណាំង ដោយគ្រាន់តែចុចប៉ូតុងមួយប៉ុណ្ណោះ វានឹងកាត់បន្ថយរូបភាបឌីជីថលនៅលើអេក្រង់អោយខិតទៅខាង ឆ្វេង និង ស្តាំ នៃកុងទ័ររង្វិលជុំម៉ាស៊ីននៅកណ្តាល ដែលកុងទ័ររង្វិលជុំនេះអាចបង្ហាញកំរិតវិលជុំរហូតដល់ ១០ ០០០ ហើយវាក៏នឹងបង្ហាញពីព័ត៌មានផ្សេងៗទៀត ដែលមានដូចជា សំពាធខ្យល់របស់កង់រថយន្ត សំពាធប្រេង សីតុណ្ហភាពប្រេង កម្រឹតប្រេងសាំង និង សីតុណ្ហភាពទឹក ដែលជាព័ត៌មានសំខាន់នៅពេលបើកបរលើផ្លូវប្រណាំង។ វាក៏មានរួមបញ្ចូលទាំង ជំនួយការតម្លើងលេខរថយន្តផងដែរ ដែលវាបង្ហាញជាបន្ទាត់ពណ៌ឆ្នូតៗ នៅខាងឆ្វេង និងស្តាំ នៃកុងទ័ររង្វិលជុំ ហើយនិងសញ្ញាភ្លើងសម្រាប់ដាក់លេខដែលបានមកពី Motorsport។
អតិថិជនបានចាប់ផ្តើមសំណូមពរជាសំភារៈដែលអាចប្តូរតាមចិត្តបានជាច្រើនជាពិសេសសម្រាប់ម៉ូដែលរថយន្ត Porsche GT។ ហេតុផលនេះហើយបានជាសំភារៈពី Porsche Exclusive Manufaktur ក៏បានត្រូវដាក់អោយអតិថិជនអាចជ្រើសរើសបានសម្រាប់រថយន្ត 911 GT3 ស៊េរីថ្មី ហើយវាក៏មាន option បន្ថែមទៀតដែលផលិតឡើងសម្រាប់តែរថយន្ត GT3 តែមួយគត់គឺ ដំបូលស្រាលដែលផលិតឡើងពីសរសៃកាបូន។ Options ផ្សេងទៀតរួមមាន ផ្នែកខាងលើនៃកញ្ចក់ចំហៀងផលិតឡើងពីកាបូន ចង្កៀងខាងមុខពណ៌ខ្មៅ ត្រូវគ្នាជាមួយនឹង Exclusive design ស្តុបខាងក្រោយដែលបានបំបាត់ពណ៌ក្រហមចេញទាំងអស់។ រង្វង់ជុំវិញយ៉ាន់កង់ពណ៌ Guards Red ឬ Shark Blue កាន់តែបន្ថែមភាពស្រស់ស្អាតដល់យ៉ាន់កង់ពណ៌ខ្មៅ។ នៅផ្នែកខាងក្នុងចំនុចលម្អិតនៃសំភារៈជាច្រើនដែលមានដូចជា ទ្រនិចនៃកុងទ័ររង្វិលជុំ និង នាឡិកាកំនត់នាទី Sport Chrono ខ្សែក្រវាត់ និង ស្នាមថ្នេរដូចទៅនឹងពណ៌រថយន្ត ឬ ពណ៌ផ្សេងទៀតតាមតម្រូវការដែលបង្ហាញពីប្រណីតភាព។
ដែលមានភាពវិសេសវិសាលផ្តាច់មុខដូចជារថយន្ត 911 GT3 នេះឯង គឺជាឧបករណ៍កំនត់ពេលវេលាសម្រាប់បុគ្គលដែល Porsche Design ផ្តល់ជូនផ្តាច់មុខសម្រាប់តែអតិថិជនដែលចូលចិត្តរថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់។ ប្រៀបបានដូចទៅនឹងរថយន្តរបស់វាដែរ ឧបករណ៍កំនត់ពេលវេលានេះផ្តោតសំខាន់ទៅលើការរចនាបែបឌីណាម៉ិច សមត្ថភាពដែលមិនផ្លាស់ប្តូរ និង ស្នាដៃការងារដ៏មានគុណភាពខ្ពស់។ សំបកខាងក្រៅរបស់វាបានបង្ហាញពីហ្សែន Motorsport។ ប្រៀបដូចជាដែកដែលភ្ចាប់ទៅនឹងម៉ាស៊ីនរបស់រថយន្ត GT3 នេះដែរ ដែលវាផ្សំឡើងពីសារធាតុទីតានីញ៉ូម ធន់ ហើយស្រាល។ ឧបករណ៍កំនត់ពេលវេលា នេះបានទទួលថាមពល មកពីរង្វិលជុំរបស់ម៉ូទ័រតូចៗដែលប្រដូចបានទៅនឹង កង់នៃរថយន្ត 911 GT3 ផងដែរ។ រង្វង់ជុំវិញនៃផ្ទៃនាឡិកានេះអាចធ្វើការផ្លាស់ប្តូរពណ៌បានតាមចំនូលចិត្តដូចទៅនឹងពណ៌របស់រថយន្ត 911 GT3 ផ្ទាល់តែម្តង។
*សំភារៈ Options និង តម្លៃអាចមានការផ្លាស់ប្តូរទៅតាមការផ្លាស់ប្តូរនៃឆ្នាំរបស់រថយន្ត។
សម្រាប់ព័ត៌មានបន្ថែម វីដេអូ និង រូបភាព លោកអ្នកអាចទាញយកបាននៅ Porsche Newsroom តាមរយៈតំណរភ្ចាប់នេះ៖ newsroom.porsche.com
កម្រិតស៊ីសាំង និង ការបញ្ចេញឧស្ម័ន គឺត្រូវបានកំណត់តាមរយៈ Worldwide Harmonized Light Vehicle Test Procedure (WLTP) ថ្មី។ តួរលេខ NEDC ដែលបានទាញយកមកពី នេះគួតែបន្តបញ្ចាក់អោយច្បាស់សម្រាប់ពេលបច្ចុប្បន្ន។ តួរលេខទាំងនេះមិនអាចប្រៀបធៀបបានទៅនឹងតួរលេខដែលត្រូវបានកំណត់តាមរយៈ ការវាស់វែងរបស់ NEDC បានទេរហូតមកដល់ពេលនេះ។
សម្រាប់ព័ត៌មានបន្ថែមទៅលើកម្រិតស៊ីសាំង និង កម្រិតបញ្ចេញឧស្ម័នផ្លូវការនៃរថយន្តដឹកអ្នកដំណើរថ្មី អាចរកបាននៅក្នុងឯកសារសារធារណៈដែលមានចំនងជើងថា “ Guidelines on fuel consumption, CO2 emissions and power consumption of new passenger cars” ដែលអាចរកបានដោយមិនគិតថ្លៃនៅគ្រប់បញ្ជរលក់ទាំងអស់ និង ពី Deutsche Automobil Treuhand GmbH (DAT).
អំពីមជ្ឈមណ្ឌល Porsche ភ្នំពេញ
មជ្ឈមណ្ឌល Porsche ភ្នំពេញ ជាភ្នាក់ងារលក់របស់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលស្របច្បាប់ និងចែកចាយផ្តាច់មុខ នូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche បានមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣។ ដោយមានទីតាំង តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង មជ្ឈមណ្ឌល Porsche ភ្នំពេញបម្រើការជាទីតាំងផ្តល់សេវាច្រើនមុខ ដែលមានចាប់ពីការលក់ សេវាកម្មក្រោយការលក់ សម្ភារៈតុបតែងនិងលម្អបន្ថែម សម្ភារៈតុបតែងរបស់អ្នកបើកបរPorsche) នៅក្នុងកន្លែងតែមួយ ដោយផ្តល់នូវកម្រិតសេវាកម្មខ្ពស់ដល់អតិថិជនរបស់ Porsche នៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌល Porsche ភ្នំពេញ ផ្តល់ជូនអតិថិជន នូវគ្រប់ម៉ូដែលនៃរថយន្តPorsche ព្រមទាំងការរចនាបន្ថែមទៅតាមចំណូលចិត្តអតិថិជន ដើម្បីអោយរថយន្តកាន់តែមានលក្ខណៈពិសេសដែលអតិថិជនទាំងអស់អាចស្វែងយល់បន្ថែមបាននៅទីនេះ https://dealer.porsche.com/cambodia/virtual-showroom។ លើសពីនេះទៅទៀត គ្រប់រថយន្តដែលមានលក់នៅមជ្ឈមណ្ឌល Porsche ភ្នំពេញ បានបំពាក់ជាមួយកញ្ចប់សេវាកម្មថែទាំ និងធានាពីរោងចក្ររយៈពេលរហូតទៅដល់ 4ឆ្នាំ ដែលធ្វើអោយរថយន្ត Porsche កាន់តែមានភាពលេចធ្លោ និងពិសេសលើសពីរថយន្តផ្សេងទៀតដែលនាំចូលមកព្រះរាជាណាចក្រកម្ពុជា។
មជ្ឈមណ្ឌល Porsche ភ្នំពេញ
ផ្នែកទំនាក់ទំនងសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយ
អ្នកនាង ងួន កែវ្វត្តី
ទូរសព្ទ៖ (+855)-11-888-976
អ៊ីមែល៖ [email protected]