Porsche 911 GT3 ឆ្នាំ២០២២ ចេញតម្លៃផ្លូវការ ចាប់ពី ១៦ម៉ឺនដុល្លារ

ក្រុមហ៊ុន Prosche បានប្រកាសតម្លៃលក់នៃរថយន្ត Porsche 911 GT3 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយមានតម្លៃចាប់ពី ១៦១ ១០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Porsche 911 GT3 ឆ្នាំ២០២២ បំពាក់ម៉ាស៊ីនសាំងចំណុះ ៤,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៥០២សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ហើយក៏មាន Option លេខដៃ ៦វគ្គដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

911 GT3 ថ្មីមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,៩អ៊ីញ ដោយមានមុខងារ Porsche Connect ដែលអាចបង្ហាញផែនទី និងចរាចរក្នុងពេលជាក់ស្តែង, កន្លែងសាកថ្ម Wireless, មុខងារ Apple CarPlay និង Android Auto ផងដែរ។

គួរឲ្យដឹងថា រថយន្តត្រកូល Porsche 911 ស៊េរីឆ្នាំ២០២២ នេះ ក៏មានប្រភេទ Base Model គឺម៉ូដែល 911 Carrera តម្លៃចាប់ពី ១០១ ២០០ដុល្លារ និង ប្រភេទកប់បំផុតគឺ 911 Turbo S Cabriolet តម្លៃចាប់ពី ២១៩ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម