Ford បានប្រកាសជាលើកដំបូងពីផែនការបញ្ចេញលក់រថយន្តអគ្គិសនីតួខ្ពស់ កាលពីខែមករា ឆ្នាំ ២០១៨ ដែលក្រុមហ៊ុនបានសន្យាថារថយន្តនេះនឹងដាក់ឲ្យកុម្ម៉ង់ទិញអំឡុងឆ្នាំ ២០២០។
នៅខែសីហាឆ្នាំ ២០១៩ នេះ នាយកជាន់ខ្ពស់របស់ក្រុមហ៊ុនបានបង្ហើបខ្លះអំពីម៉ូដែលរថយន្តនេះ ដែលអាចនឹងលេចមុខនៅខែវិច្ឆិកា។ ហើយថ្ងៃនេះការចុះផ្សាយថ្មីបានសង្ស័យថារថយន្តប្រើថាមពលអគ្គិសនីសុទ្ធនេះ អាចនឹងបង្ហាញក្នុងកម្មវិធី Los Angeles Auto Show នាខែក្រោយនេះ។ គេជឿជាក់ថា LA Auto Show ជាកម្មវិធីសំខាន់មួយសម្រាប់បង្ហាញចេញរថយន្តថ្មី។
រថយន្តតួខ្ពស់ប្រើអគ្គិសនីរបស់ Ford អាចនឹងចេញលក់លើទីផ្សារជាមួយជម្រើសពីរ គឺជម្រើសបើកបរចម្ងាយ ៤៨៤ គ.ម និងជម្រើសបើកបរចម្ងាយដល់ ៦០០ គ.ម ហើយមានចចាមអារ៉ាមថាមានប្រភេទកម្លាំងខ្លាំងទៀតផង៕