រថយន្ត Tank 300 Hi4-T បានធ្វើបច្ចុប្បន្នភាពបន្ថែមដោយបំពាក់នូវថ្មថ្មីកម្លាំងខ្លាំងជាងមុនដាក់លក់ក្នុងតម្លៃជាង៣មុឺនដុល្លារ

ក្រុមហ៊ុន GWM បាន​ណែនាំ​លក្ខណៈ​ពិសេស​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​រថយន្ត Tank 300 Hi4-T ដោយ​បំពាក់មកជាមួយ​ថ្ម​ថ្មី និង​បានបង្កើនកម្លាំងម៉ូទ័រ​អគ្គិសនី​ឲ្យកាន់តែខ្លាំង ខណៈ​​​តម្លៃ​នៅតែរក្សាដដែលត្រឹមតែ ២៤៩ ៨០០ យ៉ន់ (ឬស្មើនិងប្រមាណ ៣៥ ៣៥០ ដុល្លារ​នេះ​បើ​យោង​តាមការចុះផ្សាយពី D-Auto

ការ​អាប់ដេត​បច្ចេកទេស​ស្នូល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អគ្គិសនី​បី (three-electric system)។ សម្រាប់ប្រព័ន្ធថាមពល PHE ដំណើរការដោយ​ម៉ាស៊ីន​សាំងចំណុះ ២.០ លីត្រ​ (turbocharged) អាច​ផលិត​កម្លាំង ២៥២ សេះ និង​កម្លាំង​រមួល ៣៨០ញូនតុនម៉ែត្រ រួមបញ្ចូលជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ដាក់​នៅផ្នែកខាងមុខ ហើយ​បន្ត​ប្រើប្រាស់​ប្រអប់​លេខ​អូតូ ៩ វគ្គ ជាមួយ​ប្រព័ន្ធ​បើកបរកង់ទាំង៤ (four-wheel drive)។

កម្លាំង​អតិបរមា​របស់​ម៉ូទ័រ​អគ្គិសនី​បាន​កើនឡើង​ពី ១២០ គីឡូវ៉ាត់ ដល់ ១៣០ គីឡូវ៉ាត់ ហើយ​កម្លាំង​រមួល​អតិបរមា​កើនឡើង​ពី ៤០០ ញូតុនម៉ែត្រ ដល់ ៤៩៥ ញូតុនម៉ែត្រ  ពេលដំណើររួមគ្នាជាម៉ាសុីអាច​ផលិតកម្លាំងសរុបដល់ ៣១០ គីឡូវ៉ាត់។ ជាមួយការធ្វើបច្ចុប្បន្នភាពនេះ Tank 300 Hi4-T ត្រូវបានបំពាក់មកជាមួយអាគុយ lithium-ion ទំហំ ៣៦.៧ គីឡូវ៉ាត់ម៉ោង (kWh) ផ្គត់ផ្គង់​ដោយក្រុមហ៊ុន CATL ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ១០៥ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC ។ រថយន្ដនេះក៏គាំទ្រការ​សាក​ថ្មល្បឿនលឿន DC (DC fast charging) ដោយការសាកថ្មពី ៣០ ទៅ ៨០ ភាគរយ ត្រូវ​បាន​កាត់បន្ថយ​ពីរយៈពេល ២៤នាទី មក​ត្រឹម ១៦នាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​រចនា​ខាងក្រៅរថយន្ត  Tank 300 Hi4-T រក្សា​រចនាប័ទ្ម​ខាងក្រៅ​នៃដូចទៅរថយន្ដ Tank 300 ជំនាន់​មុន  ដោយរូបរាងខាងក្រៅរចនាបែប​ប្រអប់​, ប៉ាណាខាង​មុខ​រាង​ចតុកោណកែង, ភ្លើង​ខាងមុខ​មូល​, បំពាក់ជាមួយរបារ​នៅលើដំបូល, ថាសកង់រចនាបែប (multi-spoke ) និង​ទ្វារ​ក្រោយ​បើក​ចំហៀងភ្ជាប់ជាមួយកង់សាគួរនៅខាងក្រោយ។ ទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៧៥០ មីលីម៉ែត្រ, ទទឹង ១ ៩៣០ មីលីម៉ែត្រ, កម្ពស់ ១ ៩០៣ មីលីម៉ែត្រ និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៧៥០ មីលីម៉ែត្រ។

នៅផ្នែកខាងក្នុងបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៤.៦ អ៊ីញ, កុងទ័រ LCD ​ទំហំ ១២.៣ អ៊ីញ, ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ​ទំហំ ៥០ វ៉ាត់ចំនួនពីរនិង​ផ្ទៃខាងក្នុង​​តុបតែង​ដោយ​ក្រូម។ ជាមួយនេះ ank 300ថ្មីនេះបានបំពាក់ជាមយយឧបករណ៍​ស្តង់ដារ​មាន​ដូចជា ចង្កូត​រចនា២កំណាត់, ចង្កឹះលេខ​អេឡិចត្រូនិក, មុខងារចាក់សោរបុង និង​មុខងារ Tank Turn ​ត្រូវ​បាន​គេ​ហៅថា “Turn Assist”។

មិនទាន់ទេបងប្អូនលក្ខណៈ​ពិសេស​បន្ថែម​រួមមាន ប្រព័ន្ធ​ជំនួយ​អ្នកបើកបរ​កម្រិត L2, ភ្លើង​ខាងមុខ Auto LED, ដំបូល​កញ្ចក់​, កម្តៅ​កៅអី​ខាងផ្នែកខាងមុខ, រន្ធ AC ខាងផ្នែកក្រោយ, និង​ប្រព័ន្ធ​កាមេរ៉ា ៣៦០ ដឺក្រេ។  សម្រាប់ទិន្នន័យ​លក់​សរុប ចាប់ពី​ខែ​មករា​ដល់​ខែ​តុលា ឆ្នាំ ២០២៥ រថយន្ត Tank 300 Hi4-T ​លក់បានចំនួន ២៤ ២៥៤ គ្រឿង នៅទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម