Tesla នឹងចាប់ផ្ដើមធ្វើការដឹកជញ្ជូនជាលើកដំបូងនូវរថយន្ត Model 3 ដែលផលិតនៅរោងចក្រថ្មីនាទីក្រុងសៀងហៃប្រទេសចិន នៅថ្ងៃទី ៣០ ខែធ្នូនេះ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានបញ្ជាក់អំពីដំណឹងនេះ ហើយបានបន្ថែមថាអតិថិជន ១៥ នាក់ដំបូងដែលទទួលបានរថយន្តនេះនៅថ្ងៃទី ៣០ ខែធ្នូ នឹងជាបុគ្គលិករបស់ Tesla។
Tesla បានចាប់ផ្ដើមសាងសង់រោងចក្រនៅសៀងហៃកាលពីខែមករា ជារោងចក្រទីមួយរបស់ក្រុមហ៊ុនដែលទីតាំងនៅក្រៅសហរដ្ឋអាមេរិក ហើយក៏ជារោងចក្រនៅចិនដំបូងដែលគ្រប់គ្រងដោយបរទេសទាំងស្រុងផងដែរ។
ការដឹកជញ្ជូនដំបូងនៅថ្ងៃទី ៣០ ធ្នូនេះ មានន័យថា Tesla ចំណាយពេលត្រឹមតែ ៣៥៧ ថ្ងៃប៉ុណ្ណោះ ក្នុងការបញ្ចប់ការសាងសង់ និងចាប់ផ្ដើមការផលិត។ រោងចក្រថ្មីនេះបានដាក់គោលដៅថាផលិតរថយន្តឲ្យបាន ២៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ៕