រថយន្ត Toyota Voxy ២០២២ ដាក់លក់​ជា​ផ្លូវ​ការនៅ​ឥណ្ឌូណេស៊ី ជាមួយតម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន​Toyota បានធ្វើការប្រកាសចេញលក់នូវរថយន្តប្រភេទ MPV សេរ៊ីថ្មី Toyota Voxy ឆ្នាំ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេស​ឥណ្ឌូណេស៊ី ជាមួយតម្លៃចាប់ពី ៣៨ ៨៧៥ ដុល្លារ។

សម្រាប់ការឌីហ្សាញផ្នែកខាងក្រៅនៃរថយន្ត Toyota Voxy មានការរចនាយ៉ាងទាក់ទាញ ដោយបានបំពាក់នូវប៉ាណាទំហំធំ, ចង្កៀងប្រភេទ LED និងថាសកង់ទំហំ ១៧អ៊ីញ, ទ្វារ៉ូតជំហៀងជាប្រភេទអេឡិចត្រូនិច និងអូតូ និងទ្វារខាងក្រោយត្រូវបានបិទដោយអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

ចំណែកផ្នែកខាងក្នុងនៃរថយន្តត្រូវបានរៀបចំជាមួយជម្រើសកៅអីចំនួន ៧ ឬ ៨ ឬកៅអី ៣ជួរ ដែលអាចបត់បាន។ ផ្នែកខាងក្នុងកាប៊ីនមានទំហំធំទូលាយសម្រាប់អ្នកដំណើរ និងការផ្ទុកឥវ៉ាន់ ជាមួយកាប៊ីនមានកម្ពស់ ១ ៤០៥មម។ កុងទ័របង្ហាញព័ត៌មានទំហំ ៨អ៊ីញ ឬអេក្រង់កម្សាន្តទំហំ ១០,៥អ៊ីញ បន្ថែមជាមួយ Console កណ្តាកដ៏ប្រណិត និងកន្លែងដាក់ដបទឹក យ៉ាងស្រស់ស្អាត។ លើសពីនេះ រថយន្តនេះក៏ទទួលបាននូវជម្រើសដំបូលខាងលើ និងប្រព័ន្ធសម្លេងដ៏ទំនើបផងដែរ។

បន្ថែមពីនេះរថយន្ត Toyota Voxy ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព TSS ជាមួយប្រព័ន្ធ ADAS ជំនាន់ចុងក្រោយជាដើម។

រថយន្ត Toyota Voxy ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៧០សេះ និងកម្លាំងរមួល ២០២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម