រថយន្ត Volvo ទាំងអស់លក់លើពិភពលោក ពេលនេះត្រូវកំណត់ត្រឹម ១៨០ គ.ម/ម៉

តាម​ការ​សន្យា​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន នា​ពេល​នេះ Volvo បាន​ប្រកាស​ថា​រថយន្ត​ថ្មី​ទាំង​អស់​ដែល​ខ្លួន​ផលិត​នឹង​មាន​​ការ​កំណត់​ល្បឿន​អតិបរមា​ត្រឹម ១៨០ គីឡូម៉ែត្រ/ម៉។

Volvo បាន​និយាយ​ថា​ការ​កំណត់​បែប​នេះ គឺ​ដើម្បី​​​​បិទ​នូវ​គម្លាត​ដែល​សេសសល់​នៃ​ការ​គ្រោះ​ថ្នាក់​ធ្ងន់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មក​នៅ​ត្រឹម​ចំណុច​សូន្យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​ការ​កំណត់​ល្បឿន​​នេះ​ដែរ រថយន្ត Volvo ទាំង​អស់​នា​ពេល​នេះ​ក៏​មាន​នូវ Care Key មួយ ដែល​អាច​ឲ្យ​អ្នក​បើកបរ​កំណត់​ល្បឿន​អតិបរមា​ឲ្យ​ទាប​នេះ​បាន។ ឧទាហរណ៍​ដូច​ជា​មុន​ពេល​ឲ្យ​រថយន្ត​ឲ្យ​សមាជិក​គ្រួសារ​​ ក្មេងៗ ឬ​អ្នក​មិន​មាន​បទពិសោធន៍​បើកបរ​ ម្ចាស់​រថយន្ត​អាច​កំណត់​ល្បឿន​​អតិបរមា​ឲ្យ​ទាប​ដើម្បី​ធានា​សុវត្ថិភាព​ពួក​គេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម