រាងមិនធម្មតាមែន ឡានអគ្គិសនី Ford Evos ២០២១ នៅពិព័រណ៍រថយន្តទីក្រុងសៀងហៃ ២០២១

នៅក្នុងដំណើរការនៃការតាំងពិព័រណ៍ដ៏ធំប្រចាំឆ្នាំ២០២១ នៅទីក្រុងសៀងហៃប្រទេសចិន យើងសង្កេតឃើញមានការតាំងបង្ហាញរថយន្តជាច្រើន ពីបណ្តារក្រុមហ៊ុនរថយន្តធំៗជុំវិញពិភពលោក និងផលិតផលក្នុងស្រុករបស់ប្រទេសចិន។ យ៉ាងណាមិញ យើងមកមើលរថយន្តអគ្គិសនី Ford Evos ២០២១ ប្រភេទ Crossover ខ្លួនទាបនេះវិញក៏មិនធម្មតាដែរ។ រថយន្តនេះនឹងត្រូវផលិតសម្រាប់ទីផ្សារប្រទេសចិនតែមួយគត់ ដោយទីផ្សារសហរដ្ឋអាមេរិច និងបែកអឺរ៉ុប បាននិយាយថា ខ្លួនមិនទាន់មានគម្រោងដាក់លក់សម្រាប់ទីផ្សាររបស់ខ្លួននៅឡើយទេ។

រថយន្តនេះត្រូវបានផលិតឡើងដោយមានការសហការណ៌រវាង Changan និង Ford ស្ថិតនៅក្រោមគម្រោង Blue Oval’s China 2.0 ផលិតឡើងផ្តាច់មុខសម្រាប់ប្រជាជនប្រជាមានិត។ តែបើមើលទៅហាក់បីដូចជាយកលំនាំតាមរថយន្ត Ford Fusion ២០២២ នៃទីផ្សាររបស់អាមេរិចខាងជើង និង Mondeo នៅបែកខាងអឺរ៉ុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
Ford Fusion ២០២២
Ford Evos ២០២១

Ford បានហៅរថយន្តនេះថាជាប្រភេទ coupe SUV។ ដោយផ្នែកខាងក្នុងវិញ គ្រប់ដណ្តប់ដោយអេក្រង់យ៉ាងវែងទំហំ ៤៣អុីញ ដែលមានកុងទ័រទំហំ ១២,៣អុីញ និងអេក្រង់កំសាន្តទំហំ ២៧អុីញ គុណភាព 4K ប្រើប្រាស់នូវបច្ចេកវិទ្យាកំសាន្ត SYNC+ 2.0 ការរចនាថ្មី រួមជាមួយបច្ចេកវិទ្យា AI របស់ Baidu (Baidu ប្រៀបដូចជា Google ដោយសារចិនមិនអនុញ្ញាត្តអោយប្រើប្រាស់ Google របស់អាមេរិចឡើយ)។ ដូចទៅនឹងម៉ូដែល Mustang Mach-E ដែរ Ford EVOS បំពាក់ជាមួយការអ៊ាប់ដែតតាមរយៈបណ្តាញ E/E architecture ដែលអាចអោយអតិថិជនអ៊ាប់ដែតបានដោយខ្លួនឯងតាមអុីនធឺណែតដែលមានឈ្មោះថា “first Virtual Personal Assistant”។

ម្ចាស់រថយន្តនេះនឹងទទួលបានបច្ចេកវិទ្យាបើកបរពាក់កណ្តាលស្វ័យប្រវត្តិកម្រិត ២ អនុញ្ញាត្តអោយអ្នកបើកបរលែងដៃពីចង្កូត នៅលើផ្លូវហាយវ៉េ។ ទាក់ទងនឹងថាមពលកម្លាំងផ្សេង មិនទាន់មានបង្ហាញនៅឡើយទេ។ រថយន្តនេះនឹងត្រូវដាក់លក់ដោយ Ford NDSD ដែលជាអ្នកចែកចាយដ៏ធំរបស់ខ្លួន។ ក្រៅពី Ford EVOS នេះ នៅក្នុងពិពរណ៍នោះក្រុមហ៊ុនក៏មានបង្ហាញរថយន្តជាច្រើនប្រភេទទៀតដូចជា៖ Escape PHEV, Mustang Mach-e, Equator, Explorer, Edge Plus, Territory S, F-150 LTD និង Mustang។

ផ្ទាំងផ្សាយពាណិជ្ជកម្ម