Volkswagen ថាចាប់អារម្មណ៍ក្នុងការផលិត Volkswagen Amarok R បើ Ford យល់ព្រម!

[ទីផ្សារបរទេស] ជាលទ្ធផលនៃការសហការគ្នារវាងក្រុមហ៊ុន Ford និង Volkswagen រថយន្តភីកអាប់ Amarok ជំនាន់ថ្មីនឹងត្រូវបានផលិតឡើងដោយផ្អែកទៅលើគ្រោងឆ្អឹងនៃរថយន្ត Ford Ranger ជំនាន់ថ្មី។

ក្រុមហ៊ុនផលិតរថយន្ត Volkswagen Commercial Vehicles បានប្រាប់គេហទំព័រ Carsguide របស់ប្រទេសអូស្ត្រាលីថា ខ្លួនចាប់អារម្មណ៍ក្នុងការផលិតរថយន្ត Amarok R ជំនាន់ថ្មី ដោយផ្អែកលើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Ranger Raptor ប្រសិនបើក្រុមហ៊ុន Ford យល់ព្រមអនុញ្ញាតឲ្យប្រើប្រាស់គ្រឿងបង្គុំ។ បើសិនជាអត់ទេ នោះក្រុមហ៊ុអាចមានគំនិតផ្សេងទៀតសម្រាប់ការធ្វើឲ្យរថយន្តភីកអាប់របស់ខ្លួនឲ្យកាន់តែមានការចាប់អារម្មណ៍។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅពេលសួរថាខ្លួននឹងសហការជាមួយ Walkinshaw Performance ដែលជាក្រុមហ៊ុនវិស្វកម្មអូស្ត្រាលីដែបានសហការរួចហើយសម្រាប់ W Series “performance utes” ដើម្បីផលិត Raptor ប្រជែងជាមួយ Amarok នាយកក្រុមហ៊ុន VW Commercial Vehicles លោក Ryan Davies មិនបានបដិសេធទេ។

ក្នុងនោះដែរ ក្រុមហ៊ុន Volkswagen បានបញ្ជាក់រួចហើយថា Amarok នឹងប្រើប្រាស់ម៉ាស៊ីន “V6 TDI” ដ៏មានអានុភាព។ ដោយមានជំនួយពី Walkinshaw Performance ថាមពលរបស់ថាមពលម៉ាស៊ីន ទំនងជាត្រូវបានបង្កើននូវថាមពល។

ជាមួយគ្នានេះដែរ ទោះជារថយន្ត Amarok នឹងទទួលបាននៅម៉ាស៊ីនពី VW ឬ Ford មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ខណៈ Volkswagen Amarok ស៊េរីឆ្នាំ ២០២៣ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាសាកលរបស់ខ្លួននៅរដូវក្តៅនេះ ជាមួយនឹងការបញ្ជាទិញដែលនឹងបើកដំណើរការនៅចុងឆ្នាំ ២០២២ ហើយការផលិតនឹងធ្វើឡើងនៅអាហ្វ្រិកខាងត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម