រោងចក្រ Honda នៅវូហាន ចាប់ផ្តើមបើកទ្វារផលិតឡានវិញហើយ

រោងចក្រក្រុមហ៊ុនរថយន្ត Honda នៅក្នុងទីក្រុងវូហាន បានចាប់ផ្តើមបើកទ្វារផលិតរថយន្តជាធម្មតាវិញ ក្រោយបិទទ្វារអស់រយៈពេលជាច្រើនខែ ដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩។

ក្នុងនោះផងដែរ កម្មករប្រមាណ ៩៨% នៃកម្មករសរុប ១២ ០០០នាក់នៅរោងចក្រខាងលើ បានត្រលប់មកធ្វើការធម្មតាវិញ និងថែមម៉ោង ១ម៉ោងកន្លះទៀតផង ដើម្បីឲ្យសង្វាក់ផលិតកម្មដំណើរការស្រួលបួលឡើងវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ ក្នុងថ្ងៃដែលបើកទ្វាររោងចក្រ ក្រុមហ៊ុន Honda បានផលិតថថយន្តសរុប ១ ២៣៧គ្រឿង ពោលគឺច្រើនជាងថ្ងៃធម្មតា ១៧% ដែលត្រឹមតែ ១ ០៦០គ្រឿងប៉ុណ្ណោះ។

គួរឲ្យដឹងថា បុគ្គលិកដែលត្រលប់ទៅធ្វើការវិញទាំងអស់ ត្រូវបានសួរដេញដោលថាពួកគេបានទៅណាខ្លះ ចាប់តាំងពីផ្ទុះវីរុសឡើង ហើយក៏បានត្រួតពិនិត្យកម្តៅខ្លួនផងដែរ។ បន្ថែមពីនេះ ពួកគេត្រូវរក្សាគម្លាតឆ្ងាយពីគ្នា ១ម៉ែត្រទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម