រ៉ូបូតសាកថ្មស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Hyundai បានចាប់ផ្ដើមដំណើរការសាកល្បងជាផ្លូវការ

ក្រុមហ៊ុន Hyundai Motor Group និងសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon (IIAC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រមួយ ដើម្បីដាក់ឲ្យដំណើរការ រ៉ូបូតសាកថ្មយានយន្តអគ្គិសនី (EV) ដោយស្វ័យប្រវត្តិ Automatic charging robot (ACR) ដំណើរការដោយបញា្ញ សិប្បនិម្មិត (AI) នៅព្រលានយន្តហោះ Incheon ជាផ្នែកមួយនៃគម្រោងសាកល្បង។

Hyundai-robot-EV-chargerដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុន Hyundai Motor Group បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាកាសយានដ្ឋានអន្តរជាតិ Incheon ។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីលោក Heui Won Yang ប្រធាន និងប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ក្រុមហ៊ុន Hyundai Motor Group លោក Hag Jae Lee ប្រធាន និងនាយកប្រតិបត្តិសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon រួមទាំងមន្ត្រីផ្សេងទៀតពីភាគីទាំងពីរ។

កិច្ចសហការនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការជំរុញផ្នែកបច្ចេកវិទ្យាសាកថ្មរថយន្ដអគ្គិសនី ឲ្យកាន់តែទំនើប។ ជាមួយគ្នានេះ ក្រុមហ៊ុន Hyundai Motor Group មានបំណងផ្តល់ជូននូវបទពិសោធន៍ការសាកថ្មរថយន្ដអគ្គិសនីឲ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai has built an autonomous robot that charges your electric car | Top  Gearតាមរយៈគម្រោងនេះ ក្រុមហ៊ុន Hyundai Motor Group និងអាកាសយានដ្ឋានអន្តរជាតិ Incheon  ធ្លាប់បានទទួលវិញ្ញាបនបត្រ (KC) កាលពីឆ្នាំមុន ដោយបញ្ជាក់ពីស្ថិរភាព និងគុណភាពររបស់រ៉ូបូតសាកថ្មស្វ័យប្រវត្តិ។ បន្ថែមពីនេះរ៉ូបូតនេះក៏ទទួលវិញ្ញាបនបត្រ (CE) ដោយបំពេញតាមតម្រូវការសុវត្ថិភាពមូលដ្ឋានរបស់សហភាពអឺរ៉ុប ដែលធានាការប្រើប្រាស់កាន់តែមានសុវត្ថិភាពសម្រាប់អតិថិជន។

ដៃគូទាំងពីរគ្រោងនឹងពន្លឿន សេវាកម្មសាកថ្មរថយន្ដអគ្គិសនី ដោយស្វ័យប្រវត្តិទៅកាន់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិផ្សេងៗដូចជា៖ ព្រលានយន្តហោះ, កំពង់ផែ និងផ្លូវដែកជាដើម។

ក្រុមហ៊ុនមួយនេះបានក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដំបូងគេបង្អស់នៅលើពិភពលោក ដែលផ្តល់ជូននូវជម្រើសប្រព័ន្ធមនុស្សយន្តសាកថ្មរថយន្ដអគ្គិសនី ដោយស្វ័យប្រវត្តិ ដំណើរការដោយ AI ។ បច្ចេកវិទ្យាស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Tesla បានដាក់បង្ហាញកាលពី ១០ឆ្នាំមុន។ បច្ចេកវិទ្យារបស់ Hyundai ធ្វើអ្វីៗគ្រប់យ៉ាងដោយស្វ័យប្រវត្តិ ចាប់ពីការចាប់យកក្បាលឆ្នាំងសាកថ្មពីកន្លែងសាក រហូតដល់ការបើករន្ធសាកថ្មនៅលើរថយន្តអគ្គិសនីនិងដោតខ្សែសាកថ្ម DC fast charger ចូល៕

Hyundai Revealed an Automatic Charging Robot that Connects and Disconnects  Itself From Electric Vehicles – Autoua.net

ផ្ទាំងផ្សាយពាណិជ្ជកម្ម