គោលការណ៍ធ្វើតេស្តសុវត្ថិភាពថ្មីរបស់វិទ្យាស្ថាន IIHS មានតែ Hyundai និង Mazda ដែលអាចឈ្នះ

[បរទេស] វិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) បានធ្វើបច្ចុប្បន្នភាពទៅលើការធ្វើតេស្តរបស់ខ្លួនសម្រាប់ពានរង្វាន់សុវត្ថិភាពរថយន្តនៅក្នុងឆ្នាំ ២០២៤ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងគោលដៅគឺដើម្បីកែលម្អឲ្យកាន់តែប្រសើរឡើងសម្រាប់សុវត្ថិភាពអ្នកដំណើរខាងក្រោយ និងអ្នកថ្មើរជើង ។

ក្នុងនោះ សម្រាប់ធ្វើតេស្តនេះមានភាពពិបាកជាងមុន ដែលត្រូវបានទាមទារឱ្យមានការវាយតម្លៃល្អនៅក្នុងការធ្វើតេសត្តនៅផ្នែកចំហៀងដែលបានអាប់ដេតថ្មី ព្រមទាំងរបាំងបុកប៉ះផ្នែកខាងក្នុងមានភាពរឹង និងមានល្បឿនលឿនជាងឆ្នាំមុន ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជម្រើសសុវត្ថិភាពកំពូល ឬពានរង្វាន់ Top Safety Pick+ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ ការធ្វើតេស្តការការពារសម្រាប់អ្នកថ្មើរជើងត្រូវបានទាមទារឲ្យគ្រប់រថយន្តទាំងអស់ត្រូវបានចង្កៀងបំភ្លឺផ្លូវល្អគ្រប់គ្រាន់ ដោយសារតែធ្វើតេស្តត្រូវបានបញ្ចូលគ្នាទាំងពេលថ្ងៃ និងពេលយប់ ទៅជាការវាយតម្លៃតែមួយដែលរួមមានការធ្វើតេស្តនៅពេលថ្ងៃ និងក្នុងទីងងឹត។

គួរបញ្ជាក់ផងដែរថា ការបានរឹតបន្តឹងការធ្វើតេស្តនេះ មានតែរថយន្តចំនួន ២២ ម៉ូដែលប៉ុណ្ណោះដែលអាចទទួលបានពានរង្វាន់ Top Safety Pick+ ក្នុងនោះ រថយន្តមកពីក្រុមហ៊ុន Hyundai Motor Group ទទួលបានពានរង្វាន់នេះដល់ទៅ ១៦ ដងក្នុងឆ្នាំ ២០២៤ ខណៈ Mazda ឈ្នះ ៥ដង និង Honda ឈ្នះ​ចំនួន​ ៤ ​រវាង​ខ្លួន​និង Acura ។ លើសពីនេះ មិនទាន់មានភីកអាប់ណា ឈ្នះពានរង្វាន់នេះនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម