[បរទេស] កាលពីពេលថ្មីៗនេះ រថយន្ត Chevrolet Colorado ស៊េរីឆ្នាំ ២០២៣ បានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងការអាប់ដេតហើយត្រូវការការកែលម្អសំខាន់ៗមួយចំនួនដើម្បីប្រជែងជាមួយទីផ្សារភីកអាប់ដទៃទៀត ដែលជាមូលហេតុដែល Colorado ទទួលបានការបំពាក់ម៉ាស៊ីនថ្មី ការឌីស្សាញថ្មី បច្ចេកវិទ្យាទំនើបៗ និងរចនាប័ទ្មដ៏រឹងមាំជាងមុន។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសចំនួន ៥ ដែលបានបំពាក់នៅលើរថយន្ត Chevrolet Colorado ស៊េរីឆ្នាំ ២០២៣ ៖
១) ម៉ាស៊ីន Turbo ថ្មី
ចំពោះផ្នែកម៉ាស៊ីន Colorado បានបំពាក់ម៉ាស៊ីនចំណុះ ២,៧ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ដោយម៉ូដែល WT និង LT trims ផលិតកម្លាំងបាន ២៣៧ សេះ និង ៣៥១ ញ៉ូតុនម៉ែត្រ។ សម្រាប់ម៉ូដែល Z71 និង Trail Boss អាចផលិតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៥២៨ ញ៉ូតុនម៉ែត្រ និងម៉ូដែល ZR2 ទទួលបានថាមពលខ្ពស់ជាងមុន ដែលផ្តល់កម្លាំង ៣១០ សេះ និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ។
២) បច្ចេកវិទ្យា Google Technology
សម្រាប់អេក្រង់ព័ត៌មានកម្សាន្តទំហំ ១១,៣ អ៊ីញជាជម្រើសបានភ្ជាប់មកនូវមុខងារ Android Auto ដែលអាចប្រើប្រាស់ជាមួយកម្មវិធី Google Maps navigation និង Google Assistant ។ ក្នុងនោះក៏មានប្រព័ន្ធបញ្ជាដោយសំឡេង ដោយអ្នកបើកបរគ្រាន់តែនិយាយថា “Hey Google” និងអាចចូលទៅប្រើប្រាស់មុខងារផ្សេងៗស្ទើរតែទាំងអស់នៅពេលកំពុងបើកបរ។
៣) កញ្ចប់ Desert Boss package
សម្រាប់អ្នកចូលចិត្តបើកបរលើផ្លូវលំបាក ឬ Off-Road រថយន្ត Colorado ស៊េរីឆ្នាំ ២០២៣ ម៉ូដែល Trail boss ដែលរួមមាន lift kit លើកឡើងដល់ទំហំ ២ អ៊ីញ។ ខណៈម៉ូដែល ZR2 ដែលធ្វើអោយមានការលើកកំពស់រហូតដល់ ៣ អ៊ីញ និងបន្ថែមប៉ូម Dynamic Spool-Valve dampers ពី Multimatic ។ Chevy និយាយថា dampers ទាំងនេះបានផ្តល់នូវ “ភាពប្រែប្រួលនៃការលៃតម្រូវគ្មានដែនកំណត់” ដែលផ្តល់នូវការគ្រប់គ្រង់បើកបរកាន់តែច្បាស់លាស់ទាំងនៅលើគ្រប់ស្ថានភាពផ្លូវ។
ជាមួយគ្នានេះ កញ្ចប់ Desert Boss package ដែលមាននៅលើម៉ូដែល ZR2 trim បានបំពាក់ជាមួយថាសកង់ bead-lock wheel ទំហំ ១៧ អ៊ីញ កាងកាន់តែរឹងមាំ របារស្ព័រ និង Desert Boss decals។
៤) ប្រព័ន្ធកាំម៉េរាចំនួន ១០ ទីតាំង
ប្រព័ន្ធអេក្រង់កំសាន្តថ្មីអាចបង្ហាញទិដ្ឋភាពកាមេរ៉ារហូតដល់ ១០ ទីតាំង រួមទាំងទិដ្ឋភាពប្រព័ន្ធជើងក្រោមដ៏ឆ្លាតវៃនៅលើម៉ូដែល Z71 និង ZR2 វាអាចឲ្យអ្នកបើកបរមើលឃើញឧបសគ្គនៅពីក្រោមពួកគេ ដូច្នេះពួកគេអាចជៀសវាងបានយ៉ាងងាយស្រួល។
លើសពីនេះ ការអូសសណ្តោង Hitch Guidanc បានមកជាស្តង់ដារ ហើយវាផ្តល់នូវទិដ្ឋភាពកាំមេរ៉ាជាមួយនឹងការបង្ហាញដើម្បីជួយអ្នកបើកបរភ្ជាប់ទៅរ៉ឺម៉ក ទូក ឬអ្នកបោះជំរុំ។ មិនតែប៉ុណ្ណោះ កម្មវិធី Hitch View និង Trailing app គឺជាការបន្ថែមថ្មីសម្រាប់ឆ្នាំ ២០២៣ ផងដែរ។
៥) គំនិតច្នៃកន្លែងផ្ទុកនៅឃ្លុបក្រោយ (Tailgate Storage)
ភាពច្នៃដែលមាននៅលើរថយន្តភីកអាប់ Chevy Colorado បានបង្កើតប្រព័ន្ធផ្ទុកនៅទ្វាឃ្លុបក្រោយថ្មីដែលមានទទឹងប្រវែង ៤៥ អ៊ីញ និងជម្រៅ ៤ អ៊ីញ ដែលអាចដាក់សម្ភារៈមួយចំនួន ហើយមានរន្ធបង្ហូរដើម្បីបញ្ចេញទឹកនៅទៀតផង៕