លម្អិតជម្រើសម៉ាស៊ីន Range Rover Sport ឆ្នាំ២០២៣ ទើបចេញក្តៅៗ មានទាំងម៉ាស៊ីន V8 ខ្ចីពី BMW ទៀត!

នៅទីបំផុត ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត SUV ប្រណីតរបស់ខ្លួន គឺ Range Rover Sport ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ ដោយក្នុងនោះក៏បង្ហើបថា វានឹងមានប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ នៅក្នុងឆ្នាំ២០២៤ ទៀតផង។

ក្នុងនោះក្រុមហ៊ុន Land Rover បានប្រកាសថា រថយន្ត Range Rover Sport ឆ្នាំ២០២៣ ពេលចេញលក់ដំបូង នឹងមានទាំងជម្រើសម៉ាស៊ីនសាំង, ម៉ាស៊ូត និង Plug-in Hybrid ជាមួយនឹងជម្រើសម៉ាស៊ីន V8 តាមក្រោយ។ វានឹងប្រើប្រអប់លេខអូតូ ៨វគ្គ ZF និងប៉ុងពីរ Intelligent All-Wheel Drive មកស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចុចអាន៖ ចេញហើយ! Range Rover Sport ឆ្នាំ២០២៣ ផ្លាស់ប្តូរការឌីហ្សាញថ្មី កាន់តែកាច និង ប្រណីតជាងមុន

ខាងក្រោមនេះគឺជាជម្រើសម៉ាស៊ីនរបស់ រថយន្ត Range Rover Sport ឆ្នាំ២០២៣៖

ទីផ្សារអាមេរិកខាងជើង

  • P360 ម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង turbo mild-hybrid មានកម្លាំង ៣៥៥សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ហើយល្បឿនពី ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី
  • P400 ម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង turbo mild-hybrid មានកម្លាំង ៣៩៥សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ ហើយល្បឿនពី ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៤វិនាទី
  • P440e ម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង turbo PHEV មានកម្លាំង ៤៣៤សេះ និងកម្លាំងរមួល ៦២០ញ៉ូតុនម៉ែត្រ ហើយល្បឿនពី ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៥វិនាទី
  • P530 ម៉ាស៊ីនចំណុះ ៤,៤លីត្រ ទំហំ ៨ស៊ីឡាំង turbo ខ្ចីពី BMW មានកម្លាំង ៥២៣សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ហើយល្បឿនពី ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី

ទីផ្សារអឺរ៉ុប

  • P510e ម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង turbo PHEV មានកម្លាំង ៥០៣សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ ហើយល្បឿនពី ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,២វិនាទី
  • D300 ម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង ម៉ាស៊ូត mild-hybrid មានកម្លាំង ២៩៦សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ហើយល្បឿនពី ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៣វិនាទី
  • D350 ម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង ម៉ាស៊ូត mild-hybrid មានកម្លាំង ៣៤៥សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ ហើយល្បឿនពី ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៦វិនាទី

ផ្ទាំងផ្សាយពាណិជ្ជកម្ម