(បែកធ្លាយ) សារព័ត៌មានបរទេស បានធ្វើការបង្ហាញចេញនូវព័ត៌មានមួយចំនួននៃរថយន្ត Lexus RX ឆ្នាំ២០២២ ជាមួយការរាយកាណ៍ថាត្រៀមនឹងបង្ហាញខ្លួននាខែ តុលា ឆ្នាំក្រោយ ដោយផ្នែកខាងក្រៅ និងខាងក្នុងមានភាពទាន់សម័យជាង Lexus NX។
បន្ថែមពីនេះ សារព័ត៌មានបរទេសនេះ ក៏បានរាយកាណ៍ថា Lexus RX ឆ្នាំ២០២២ នឹងផ្លាស់ប្តូរម៉ាស៊ីនពី ៣,៥លីត្រ V6 ទៅប្រើប្រាស់ម៉ាស៊ីនថ្មី ២,៤លីត្រ Turbo មានកម្លាំង ២៧៤សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ។
រីឯផ្នែកខាងក្នុង នឹងទទួលបាននូវបច្ចេកវិទ្យា និងការឌីស្សាញមួយចំនួនពីរថយន្ត Lexus NX ដូចជា អេក្រង់ LCD, ការរចនាឡើងវិញនូវដៃចង្កូត, អេក្រង់ព័ត៌មានបាញ់លើកញ្ចក់ HUD, ដំបូល Panoramic Sunroof និងបរិក្ខាជាច្រើនបន្ថែមទៀត។
គួរអោយដឹងដែរថា ក្រុមហ៊ុន Lexus ធ្លាប់បានចុះឈ្មោះប៉ាតង់ នៃរថយន្ត RX ជំនាន់ថ្មី ដែលមាន RX350h, RX450h+ និង RX500h។ ដែលវានឹងបំពាក់ជាមួយម៉ាស៊ីន ២,៥លីត្រ Dynamic Force និង ២,៤លីត្រ Turbo៕