លេចលឺថា Lexus គ្រោងនឹងបន្ថែមម៉ូដែល Lexus LBX GR-Sport នៅដើមឆ្នាំក្រោយ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ មានពាក្យចចាមអារ៉ាមអំពីរថយន្ត Lexus LBX គ្រោងនឹងបន្ថែមម៉ូដែលថ្មី GR Sport សម្រាប់នៅទីផ្សារប្រទេសជប៉ុន បើជាការពិត នោះវានឹងជាលើកដំបូងដែលមិនមែនរថយន្តមកពី Toyota បានបំពាក់នៅឡូហ្គោ GR ។

ដោយពាក្យចចាមអារ៉ាមនេះ បានឲ្យដឹងថាម៉ូដែលនេះ អាចត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៦ លីត្រ turbocharged ទំហំ ៣ ស៊ីឡាំងរបស់ GR Yaris ដែលដូចគ្នាទៅនឹងរថយន្ត GR Corolla របស់អាមេរិក ដែលអាចផលិតកម្លាំងបាន ២៦៨ សេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LBX ម៉ូដែលបច្ចុប្បន្ន គឺជាប្រភេទរថយន្តប្រភេទ Crossover ខ្នាតតូចបំផុតនៅក្នុងត្រកូល Lexus ដោយផ្អែកលើគ្រោងឆ្អឹង TNGA-B platform ដំណើរដោយម៉ាស៊ីនកូនកាត់ hybrid ចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៣៤ សេះ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីសប្តាហ៍មុន Lexus បានសន្យាថា រថយន្ត LBX ប្រភេទ high-performance នឹងត្រូវបានបង្ហាញនៅឯ Tokyo Auto Salon ក្នុងខែមករា ឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ យោកតាមក្រុមហ៊ុន Lexus ដែលបានបកប្រែពីភាសាជប៉ុន៖ “នៅឯ Tokyo Auto Salon ក្នុងខែមករា ឆ្នាំ ២០២៤ យើងនឹងបង្ហាញនៅរថយន្ត LBX ម៉ុដែលថ្មីជាមួយនឹងថាមពលដើម្បីរីករាយនឹងការបើកបរ និងទទួលបានបទពិសោធន៍នៃអារម្មណ៍រំភើបអស្ចារ្យ។ យើង​គ្រោង​នឹង​ដាក់​បង្ហាញ​គំរូ​នៃ​ការ​អនុវត្ត​ជាមួយ​នឹង​ការ​ពង្រឹង​ថាមពល​អគ្គិសនី​»។

ផ្ទាំងផ្សាយពាណិជ្ជកម្ម