យោងតាមសេចក្តីរាយការណ៍បានបង្ហាញថាក្រុមហ៊ុន Lexus បាន និងកំពុងផលិតរថយន្ត Crossover ថ្មីផលិតផ្អែកតាម Toyota Yaris Cross។ ដែលវាជាពាក្យចចាមរាមដែលចេញពីទស្សនាវដ្តី X និងលេចធ្លាយដោយ Lexus Enthusiast។
តាមរយ:ទស្សនាវដ្តីជប៉ុននេះបានបង្ហាញថាវាគឺ Crossover ថ្មីដែលស្ថិតនៅក្រោមម៉ូឌែល UX និងប្រើប្រាស់គ្រោងឆ្អឹង GA-B platform។ ហើយវានឹងចេញលក់នៅលើទីផ្សារអឺរ៉ុប, ជប៉ុន និងអូស្រ្តាលី ដូចរថយន្ត Toyota Yaris Cross ចេញលក់ ជាមួយម៉ាស៊ីនចំណុះHybrid ១,៥លីត្រ ទំហំ ៣ស៊ីឡាំង កម្លាំងប្រហែល ១០០សេះ។
គួររំលឹកដែរថាកាលពីឆ្នាំមុនកន្លងទៅ ឈ្មោះប៉ាតង់ LBX និង Lexus LBX បានបង្ហាញមុខនៅអឺរ៉ុប ដែរលវាទំនងជាឈ្មោះ Crossover ថ្មីរបស់ Lexus។ ត្រឡប់មកក៏មានពាក្យចចាមរាមមួយទៀតបានលេចធ្លាយកាលពីខែ ឧសភា ឆ្នាំ២០២០កន្លងទៅ ដោយបញ្ជាក់ថា Crossover នៃ Lexus UX នឹងមានឈ្មោះថា Lexus BX ហើយបង្ហាញវត្តមាននៅឆ្នាំ ២០២៣ ជាមួយតម្លៃក្រោម ៣០ ០០០ម៉ឺនដុល្លារ៕