
ដូចអ្វីដែលបងប្អូនបានដឹងហើយ អាកាសធាតុនាពេលបច្ចុប្បន្នកំពុងមានការប្រែប្រួលខ្លាំង ជាក់ឥឡូវនេះចូលមកនៅកម្ពុជាឈានចូលដល់រដូវប្រាំង ជាពិសេសចាប់ពីកុម្ភៈនេះអាកាសធាតុចាប់ផ្ដើមក្ដៅខ្លាំង ដូច្នេះដើម្បីបង្ការហានិភ័យ សម្រាប់បងប្អូនប្រើប្រាស់រថយន្ដហើយតែងតែចតចោលហាល ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសមុនពេលចេញពីរថយន្ដត្រូវប្រាកដ របស់ទាំង ៨យ៉ាង មិនមាននៅក្នុងរថយន្ដរបស់បងប្អូន៖
របស់ទី១ គ្រឿងអេឡិចត្រូនិក និងPower Banks៖ទូរស័ព្ទ កុំព្យូទ័រ ឬថ្មជំនួយ (Power Bank) មានផ្ទុកថ្មប្រភេទ Lithium-ion។ កម្តៅខ្លាំងអាចធ្វើឱ្យថ្មទាំងនោះ ឡើងប៉ោង រលាយ ឬផ្ទុះឆេះ។ លើសពីនេះ វាក៏ធ្វើឱ្យគ្រឿងម៉ាស៊ីនក្នុងទូរស័ព្ទរបស់អ្នកឆាប់ខូច និងអន់គុណភាពថ្មយ៉ាងលឿន។
របស់ទី២ កំប៉ុងស្រ្ពៃយ៍បាញ់ខ្លួន៖ ពេលដែលទុកក្នុងឡានដែលមានកម្ដៅក្តៅខ្លាំងយូរទៅវានឹងបណ្ដាលឲ្យកំប៉ុងស្រ្ពៃយ៍ ផ្ទុះដូចជាគ្រាប់បែកយ៉ាងអញ្ចឹងដែរ។
របស់ទី៣ ដែកកេះ៖ កុំឃើញវាមានរូបរាងតូចបែបនេះវាក៏បណ្ដាលឲ្យមានគ្រោះថ្នាក់មិនធម្មតាដែរ ពេលដែលវាឋិតនៅក្នុងឡានដែលមានកម្ដៅក្តៅខ្លាំង វាអាចនឹងធ្វើឲ្យឡានផ្ទុះបែកកញ្ចក់អស់ ព្រមទាំងធ្វើឲ្យមានអគ្គីភ័យផងដែរ។
របស់ទី៤ ដបទឹក៖ ដបទឹកពេលត្រូវពន្លឺថ្ងៃចាំងចំតាមមុំត្រឹមត្រូវ វានឹងដើរតួដូចកញ្ចក់ពង្រីកដែលអាចប្រមូលផ្តុំកម្តៅឲ្យឆេះពូកឡានបាន។កម្តៅធ្វើឱ្យសារធាតុគីមីពីជ័រដប (BPA) រលាយចូលក្នុងទឹក ដែលអាចបង្កជាជំងឺមហារីកនៅពេលយើងផឹក។
របស់ទី៥វ៉ែនតា និងកញ្ចក់៖វ៉ែនតាដែលទុកចោលលើតាប្លូឡាន (Dashboard) អាចនឹង រលាយស៊ុម ឬខូចស្រទាប់ការពារកញ្ចក់។ ម្យ៉ាងវិញទៀត កែវវ៉ែនតាខ្លះក៏អាចចាំងផ្លាតពន្លឺថ្ងៃ បង្កជាកម្តៅខ្លាំងរហូតដល់ឆេះសម្ភារៈជុំវិញនោះបានដូចដបទឹកសុទ្ធដែរ។

ក្រៅពីពិនិត្យមើលលើវត្ថុទាំង៥យ៉ាងនេះហើយ ជម្រើសល្អគឺបងប្អូនត្រូវតែបិទ UV ដែលមានគុណភាពដើម្បីទប់កម្ដៅ នៅពេលរថយន្ដចតចោលហាលថ្ងៃ ដូច្នេះសម្រាប់បងប្អូនមានបំណងចង់បិទ UV ឬផ្លាស់ប្ដូរ UV ថ្មីអាចអញ្ជើញធ្វើការទៅផ្លាស់ប្ដូរនៅហាងបិទស្កុត Optimous Cambodia ដែលមានទាំង២ទីតាំង ក្នុងនោះមានទាំងនៅភ្នំពេញនិងខេត្តបាត់ដំបង អ្វីដែលមិនធ្វើឲ្យបងប្អូនខកចិត្តដោយសារនៅទីមានជាងមានជំនាញក្នុងការបិទ UV ជាពិសេសមាន UV មានគុណភាពខ្ពស់៕
















