សង្ហាណាស់! រថយន្ត Kia Mohave ឆ្នាំ២០២៣ ចេញផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Kia បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត Mohave ឆ្នាំ២០២៣ សម្រាប់ប្រទេសកូរ៉េខាងត្បូង ជាមួយការអភិវឌ្ឍន៍ និងបន្ថែមម៉ូឌែលថ្មី។

បើក្រឡេចមើលទៅលើផ្នែកខាងក្រៅនៃរថយន្ត អាចបានសម្គាល់បានភ្លាមតែម្តង ដោយវាត្រូវបានផលិតឡើងនៅលើតួរគ្រោងថ្មី Body-on-frame ដែលស៊ីគ្នាជាមួយឡូហ្គូ Kiaថ្មី ព្រមទាំងបន្ថែមជាមួយម៉ូឌែលថ្មី Gravity ដែលមានពណ៌តួខ្លួនផ្នែកខាងក្រៅខ្មៅ និងប្រើប្រាស់ជាមួយឈើប្រណិតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកខាងក្នុងនៃម៉ូឌែលឆ្នាំ២០២៣ Mohave បានធ្វើការអាប់ដេតថ្មីទៅលើ​ចង្កូត ក៏ដូចជាប្រើប្រាស់ជាមួយស្បែក Terracotta Brown និងTaupe Gray។ ខណៈពេលព័ត៌មានមួយចំនួននៅមានកំណត់ រថយន្តទំនងទទួលបាននូវការបំពាក់បន្ថែមមកជាមួយកញ្ចក់ ២ជាន់, ប្រព័ន្ធ Multi-collision Automatic braking System និងប្រព័ន្ធប៊ូម Shock Absorbers ក្នុងការជួយអោយការបើកបរកាន់តែមានផាសុកភាព។

រថយន្ត Kia Mohave ឆ្នាំ២០២៣ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,០លីត្រ ផលិតកម្លាំងបាន ២៥៣សេះ និងកម្លាំងរមួល ៥៦០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គអូតូ និងប្រព័ន្ធបើកបរប៉ុងពីរ។

ដោយកំពុងមានវត្តមាននៅលើទីផ្សារប្រទេសកំណើត រថយន្ត Kia Mohave ឆ្នាំ២០២៣ មានតម្លៃចាប់ពី ៤១ ៣៩៧ដុល្លារ ឬអាចឡើងដល់ ៤៩ ០២០ដុល្លារ សម្រាប់ម៉ូឌែលខ្ពស់បំផុត Mohave Gravity៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម