សម្រាប់ Black Lover! ឡាន Lexus LC Coupe Black Inspiration លេងពណ៌ខ្មៅសុទ្ធ ឡើងរលោងស្រិល!

ក្រុមហ៊ុន Lexus បានបន្ថែមម៉ូដែលពិសេសថ្មីសម្រាប់រថយន្ត LC Coupe ដោយហៅថា Black Inspiration សម្រាប់ទីផ្សារចក្រភពអង់គ្លេស ដោយបានដកចេញនូវក្រូមេ ក៏ដូចជាពណ៌ផ្សេងៗ និងជំនួសមកវិញនូវពណ៌ខ្មៅក្រិបតែម្តង។

រថយន្ត Lexus LC Coupe Black Inspiration ថ្មីនេះមានតួខ្លួនពណ៌ខ្មៅ Graphite Black រំលេចដោយយ៉ាន់កង់ពណ៌ខ្មៅ ទំហំ ២១អ៊ីញ ជាប្រភេទ forged alloy ដែលមានបំពាក់តែលើរថយន្តនេះប៉ុណ្ណោះ។ បន្ថែមពីនេះ សូម្បីតែប៉ាណាមុខ, កញ្ចក់ចំហៀង និង ស៊ុមចម្រៀងមុខ-ក្រោយ គឺសុទ្ធតែពណ៌ខ្មៅទាំងអស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lexus LC Black Inspiration ផ្តល់ទាំងជម្រើសម៉ូដែល LC 500 និង hybrid LC 500h ដោយ LC 500 ប្រើម៉ាស៊ីនសាំង ចំណុះ ៥,០លីត្រ naturally aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៦៤សេះ ខណៈ LC 500h ប្រើម៉ាស៊ីន Hybrid ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៥៤សេះ។

ក្រៅពីនោះ វាក៏មានបំពាក់មុខងារសំខាន់ៗមួយចំនួនទៀត ដូចជា Torsen limited-slip diff, dynamic rear steering និង variable gear ratio steering ព្រមទាំងមុខងារកម្តៅដៃចង្កូត, កៅអីមានបញ្ចេញខ្យល់ក្តៅ-ត្រជាក់, ប្រព័ន្ធបូម adaptive variable suspension និង ប្រព័ន្ធ Lexus Safety System+ ផងដែរ។

Lexus នឹងបើកឲ្យបញ្ជាទិញ និងប្រកាសពីតម្លៃរបស់វា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម