អ្នកវិនិយោគនៅអាមេរិកចាប់ផ្តើមរៃអង្គាសប្រាក់ ១ពាន់លានដុល្លារ ជួយដល់អ្នកផ្គត់ផ្គង់រថយន្តអគ្គិសនីសុទ្ធក្នុងស្រុក

[បរទេស] ក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅប្រទេសហរដ្ឋអាមេរិក បានធ្វើការប្រកាសពីផែនការរៃអង្គាសប្រាក់ចំនួន ១ពាន់លានដុល្លារដើម្បីជួយសម្រួលដល់ប្រាក់កម្ចីសម្រាប់អ្នកផ្គត់ផ្គង់រថយន្តអគ្គិសនីសុទ្ធខ្នាតតូច និងខ្នាតមធ្យមនៅក្នុងប្រទេសឲ្យមានការងើបឡើងវិញ ។

សម្រាប់មូលនិធិនេះនឹងក្លាយជាគម្រោងដែលទទួលការធានាពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីជួយផ្គត់ផ្គង់អាជីវកម្មរថយន្តខ្នាតតូចសម្រាប់ផ្លាស់ប្តូរដ៏លំបាកឆ្ពោះទៅរកការប្រើប្រាស់នៅរថយន្តអគ្គិសនីសុទ្ធ EVs ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនផ្គត់ផ្គង់រថយន្តមានតួនាទីលើសលប់ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកអគ្គិសនីសុទ្ធដែលចាប់ផ្តើមនៅឆ្នាំ ២០២៧ ខណៈដែលពួកគេផ្តល់ការងារដល់កម្មករជាង ២៥០ ០០០ នាក់នៅទូទាំងប្រទេស រួមទាំងនៅក្នុងរដ្ឋ Michigan រដ្ឋ Ohio និងផ្នែកផ្សេងទៀតនៃប្រទេស។

គួរបញ្ជាក់ផងដែរថា នេះជាការបន្ថែមពីលើជំនួយឥតសំណងចំនួន ៩,១លានដុល្លាររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ដើម្បីបង្កើតកម្មវិធីផ្លាស់ប្តូរអ្នកផ្គត់ផ្គង់រថយន្ត ដើម្បីជួយអាជីវកម្មខ្នាតតូចរបស់រដ្ឋទទួលយករថយន្តអគ្គិសនីសុទ្ធទាំងស្រុង EV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម