Nissan Patrol ឆ្នាំ២០២២ ចេញថ្មីនៅអូស្ត្រាលី អាប់ដេតតិចតួច តម្លៃចាប់ពីខ្ទង់ ៥ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្ត Nissan Patrol ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយទទួលបានការអាប់ដេតតិចតួច បន្ទាប់ពីចំនួនលក់ការពីឆ្នាំមុនកើនឡើង។

រថយន្ត Nissan Patrol ឆ្នាំ២០២២ លក់នៅអូស្ត្រាលី មានចំនួន ២ ម៉ូដែល គឺ Ti និង Ti-L។ ក្នុងនោះ វាបានអាប់ដេតទៅលើប៉ាណាមុខពណ៌ខ្មៅ, ឡូហ្គូ Nissan និង រន្ធបឺតខ្យល់លើកាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណា ម៉ូដែលទាំងពីរខាងលើសុទ្ធតែមានបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,៦លីត្រ naturally aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤០០សេះ និងកម្លាំងរមួល ៥៦០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ និង ប៉ុងពីរ។

សូមបញ្ជាក់ថា រថយន្ត Nissan Patrol Ti មានតម្លៃចាប់ពី ៥៨ ៦០០ដុល្លារ ខណៈ Nissan Patrol Ti-L មានតម្លៃចាប់ពី ៦៧ ៨៥០ដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម