[បរទេស] ពិព័រណ៍រថយន្តក្រុងហ្សឺណែវ ឬហៅថា Geneva Motor Show នឹងមិនបន្តធ្វើរៀបចំព្រឹត្តិការណ៍នេះប្រទេសស្វីសទៀតឡើយ ដោយព្រឹត្តិការណ៍ដ៏ល្បីល្បាញនេះដែលមានប្រវត្តិ ១១៩ ឆ្នាំនឹងត្រូវបានកំណត់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍មួយនៅឆ្នាំ ២០២៥ ក្រោមឈ្មោះដដែលនៅប្រទេសកតាវិញ ដោយសារតែកាតានៅតែចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះក្រោមឈ្មោះដើមរបស់ខ្លួននៃកម្មវិធី Geneva International Motor Show Qatar។
គួរឲ្យដឹងថា ការត្រលប់មកវិញសម្រាប់ឆ្នាំ ២០២៤ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៤ឆ្នាំ មិនមែនជាការត្រលប់មកវិញដ៏ជោគជ័យដែលមនុស្សជាច្រើនបានរំពឹងទុកនោះទេ ដោយទំហំ និងចំនួនក្រុមហ៊ុនផលិតបានថយចុះយ៉ាងខ្លាំង ដោយមានតែ Lucid ក្រុមហ៊ុន Renault Group និងក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនប៉ុណ្ណោះដែលចូលរួម ។
ក្នុងនោះ នាយកប្រតិបត្តិ CPSIA បាននិយាយថា ពិព័រណ៍រថយន្ត Geneva Motor Show នឹងបន្តប្រារព្ធឡើងនៅទីក្រុងដូហា ប្រទេសកាតា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ទោះបីជានៅតែដាក់ឈ្មោះដដែលក៏ដោយ ក៏ពិព័រណ៍នេះនឹងមិននាំមកនៅបរិយាកាស និងវប្បធម៌រថយន្តដូចពីមុនឡើយ ៕