ស្ងាត់ៗ បែកធ្លាយរូបភាពច្បាស់ៗរបស់ Honda Civic ២០២២

រូបភាពរបស់រថយន្ត Honda Civic ឆ្នាំ២០២២ ត្រូវបានបែកធ្លាយនៅលើគេហទំព័រ Civic11Forum ដែលជាម៉ូឌែលមួយដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន។ រូបភាពបែកធ្លាយនេះ គេឃើញមានពាក្យ ២៤០ Turbo នៅខាងក្រោយឡាន ដែលទំនងជាម៉ូដែលនេះប្រើម៉ាស៊ីន ១,៥លីត្រ VTEC Turbo ដែលផលិតកម្លាំងបង្វិល ២៤០ Nm ។

រូបភាពនៃ Honda Civic ឆ្នាំ២០២២នេះ គឺពិតជាស្រដៀងនឹងគំរូរបស់ម៉ូដែល Honda Civic ដែលបានបង្ហាញកាលពីខែវិច្ឆិកាឆ្នាំមុន។ វាស្រដៀងគ្នាស្ទើរ ៩០ភាគរយ លើកលែងតែព័ត៌មានលម្អិតមួយចំនួនដូចជា អំពូលកាត់អ័ព្ទ ឬប្រព័ន្ធរន្ធខ្យល់ ត្រូវបានលាក់។ សរុបមក Honda Civic ២០២២ មានរចនារាងឡូយ និង Soft ជាង Honda Civic ជំនាន់មុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រថយន្តគំរូរូ​នៃ​ការ​ឌីហ្សាញ​របស់​រថយន្ត​ Civic ជំនាន់​ថ្មី

យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិរថយន្ត Honda Civic ២០២២ នឹងត្រូវបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ដូចជំនាន់បច្ចុប្បន្ន។ រីឯ Type R នឹងបំពាក់ស្តង់ដារជាមួយម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ដំណើរការដោយប្រអប់លេខ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម