ស្ងាត់ៗ! BYD គ្រោងបង្ហាញរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធមួយទៀតក្នុងត្រកូល Seal​ របស់ខ្លួន

[បរទេស] បន្ទាប់ពីធ្វើការបង្ហាញរថយន្ត BYD Seal 06 ជាផ្លូវការរួចមក ពេលនេះក្រុមហ៊ុនផលិតរថយន្ត BYD ក៏បានត្រៀមបញ្ជេញនូវរថយន្ត BYD Seal 07 មួយទៀតប៉ុន្តែប្រើប្រាស់អគ្គិសនីសុទ្ធវិញហើយក៏មានមកជាមួយមុខងារជំនួយការបើកបរថ្មីផងដែល។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨០០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ២​ ប្រភេទគឺប្រភេទម៉ូទ័រអគ្គិសនី១​ ផ្គួបជាមួយអាគុយទំហំ ៦១,៤ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុបចន្លោះពី ១៥០ ​ទៅ ២៣០គីឡូវ៉ាត់​ និងកម្លាំងរមួលចន្លោះពី ៣១០ ទៅ​ ៣៦០ ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប៉ុងមួយ Rear-wheel drive និងប្រភេទម៉ូទ័រអគ្គិសនី២ មុខ-ក្រោយ ផ្គួបជាមួយអាគុយទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ៣៩០គីឡូវ៉ាត់ ប្រើប្រាស់ប៉ុងពីរ All-wheel drive និងអាចបើកបរបានចម្ងាយពី ៥៥០ គីឡូម៉ែត្រ ទៅ​ ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅរថយន្តនេះបំពាក់ដោយប៉ាណាមុខបិតជិតមានសភាពប្រណិតនិងរឹងមាំុ អមដោយចង្កៀងមុខ-ក្រោយ ដំណក់ទឹកដ៏ស្លីមប្រភេទ LED ជាមួយនិងភ្លឺង (DRLs)​ និងដំបូលដែលបំពាក់ដោយរ៉ាដា ព្រមទាំងប្រើប្រាស់មុខងារជំនួយការបើកបរកម្រិតខ្ពស់ផងដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម