ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុមហ៊ុន Huawei ដើម្បីប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ Qiankun Intelligent Driving ADS 3.0 របស់ Huawei នៅក្នុងរថយន្ត Fangchengbao របស់ខ្លួនដែលត្រៀមនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះ នេះបើតាមក្រុមហ៊ុន Huawei បាននិយាយកាលពីថ្ងៃអង្គារ។
កិច្ចព្រមព្រៀងនេះ បានសម្ដែងឱ្យឃើញពីការផ្លាស់ប្តូរដ៏ធំរបស់ក្រុមហ៊ុន BYD ដើម្បីបង្កើនការលក់រថយន្តរបស់ខ្លួនចំនួន៣ម៉ូឌែលរួមមាន Denza, Fangchengbao និង Yangwang ដែលម៉ូឌែលទាំង៣ នេះទទួលបានការលក់ត្រឹមតែ ៥ភាគរយ ប៉ុណ្ណោះ នៃការលក់សរុបនៅក្នុងឆមាសទី១ នេះបើយោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន BYD បាននឹងកំពុងផ្តោតលើការវិនិយោគជាខ្លាំងក្នុងការអភិវឌ្ឍន៍ប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (ADAS) របស់ខ្លួនដោយបានជួលវិស្វកររាប់ពាន់នាក់ចាប់តាំងពីឆ្នាំ២០២៣ កន្លងមក។ ក្នុងនោះក្រុមហ៊ុនទាំង២ ក៏បាននិយាយផងដែរថា សម្រាប់ភាពជាដៃគូនេះនឹងឆ្លុះបញ្ចាំងពីវត្តមានទីផ្សារនៃការលក់រថយន្តរបស់ក្រុមហ៊ុន BYD ឲមានចំនួនកាន់តែច្រើនឡើងថែមទៀតផងដែរនាពេលអនាគត។
គួរឲដឹងថា ក្រុមហ៊ុនផលិតរថយន្ត Audi ក៏បានប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ Qiankun របស់ក្រុមហ៊ុន Huawei នៅក្នុងរថយន្តរបស់ខ្លួនផងដែរ៕