ស្ងាត់ៗ Ford បញ្ចេញភីកអាប់ F-150 ម៉ូដែលថ្មី ឯតម្លៃជិត ៦ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បញ្ចេញនៅរថយន្តភីកអាប់ Ford F-150 Lobo ស៊េរីថ្មីចុងក្រោយ បន្ទាប់ពីម៉ូដែល Maverick Lobo ឆ្នាំមុន នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៥៩ ៩៩៥ ដុល្លារ ។

Lobo ជាភាសាអេស្ប៉ាញ ដែលមានន័យជាភាសាអង់គ្លេស Wolf គឺឆ្កែចចក ដំណើរការដោយម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រ អាចផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៥៥៦ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង២ (4WD) ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ជាមួយប្រព័ន្ធកាពិតា 2H, 4A, 4H និង 4L ហើយសមត្ថិភាពអូសសណ្តោងបាន ២ ២៧០ គីឡូក្រាម និងផ្ទុកបាន ៦៥៤គីឡូក្រាម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Ford F-150 Lobo ត្រូវបានយកចេញពីម៉ូដែល Ford F-150 ភីកអាបខ្នាតធំ ប៉ុន្តែត្រូវបានរចនារូបរាងថ្មី ដោយផ្នែកខាងមុខមានប៉ាណា ក៏ដូចជាកាងរន្ធខ្យល់រាងជាសំណាញ់ទំហំធំ អបសងខាងដោយចង្កៀងបំភ្លឺផ្លូវ LED រាងជ្រុង ជាមួយភ្លើង daytime running light LED អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាងនៅចំកណ្តាលប៉ាណា ព្រមទាំងប្រើប្រាស់ថាសកង់ទំហំ ២២អ៉ីញ ខណៈផ្នែកខាងក្រោយមានបំពងស៊ីមាំងភ្លោះជាដើម ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ ស្រដៀងទៅនឹងរថយន្ត F-150 ក៏ដូចជាកៅអីបែបស្ព័រស្រោបដោយស្បែកជាមួយមុខងារខ្យល់ត្រជាក់-ក្តៅជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម