ស្ងាត់ៗ! Honda ប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុនអាមេរិក ត្រៀមបង្កើតប្រព័ន្ធបើកបរដោយខ្លួនឯង សម្រាប់ប្រកួតប្រជែងជាមួយប្រព័ន្ធ Autopilot របស់ Tesla 

បន្ទាប់ពីបានចំណាយពេល និងថវិការនៅក្នុងការអភិវឌ្ឈន៍អស់ជាច្រើន ពេលនេះ ក្រុមហ៊ុន Honda ផ្ទាល់បានប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុន AI ថ្មីមួយរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Helm.ai ហើយ ដោយក្នុងនោះ ពួកគេនឹងបង្កើតប្រព័ន្ធបើកបរដោយខ្លួនឯង សម្រាប់ដាក់ឱ្យប្រើប្រាស់នៅក្នុងរថយន្ត Honda គ្រប់ម៉ូឌែលទាំងអស់ នៅក្នុងឆ្នាំ២០២៧។

គួរឲដឹងថា ក្រុមហ៊ុន Helm.ai គឺក្រុមហ៊ុន AI startup ថ្មីមួយរបស់សហរដ្ឋអាមេរិកដែលមានតម្លៃវិនិយោគសរុបជាង ១០០ លានដុល្លារ ឯណ្ណោះ ហើយមានសមត្ថភាពខ្លាំងទៅលើផ្នែក AI camera-based perception និង simulation technologies ។ ជាមួយគ្នានេះ ក្រុមហ៊ុន Honda ផ្ទាល់ ក៏បានកាន់កាប់ភាគហ៊ុនខ្លះៗនៅក្នុងក្រុមហ៊ុននេះចាប់តាំងពីឆ្នាំ ២០២១ មក ជាមួយការវិនិយោគ ៣០ លានដុល្លារ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា ចំពោះគោលបំណងរបស់ក្រុមហ៊ុន Honda នៅក្នុងបង្កើតប្រព័ន្ធបើកបរដោយខ្លួនឯងនេះ គឺដើម្បីប្រកួតប្រជែងជាមួយប្រព័ន្ធ SuperCruise របស់ GM និង Autopilot របស់ Tesla ។ លើសពីវាក៏ជាផ្នែកមួយដើម្បីបង្កើនទីផ្សារលក់រថយន្ត និងបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងវិស័យបច្ចេកវិទ្យា AI ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម