ស្តាត់ៗ Mazda ចាប់ដៃ Changan ផលិតរថយន្តអគ្គីសនីម៉ូដែលថ្មីនៅប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញរូបរាងជាផ្លូវការនៅរថយន្តម៉ូដែលថ្មី Mazda EZ-60 ប្រភេទ Crossover សម្រាប់នៅទីផ្សារប្រទេសចិន ។

Mazda EZ-60 ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុន Mazda និង Changan នៅប្រទេសចិន ដោយប្រើប្រាស់នៅគ្រោងឆ្អឹង EPA1 modular architecture របស់ក្រុមហ៊ុន Changan ដូចគ្នាទៅនឹងម៉ូដែល Deepal L07. Deepal S07 រួមទាំង Mazda EZ-6 ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ អាចនឹងផ្តល់ជូននៅជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនី លាយសាំង EREV ដោយព័ត៌មានលម្អិត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែរំពឹងថា នឹងប្រើប្រាស់ថាមពលដូចទៅម៉ូដែល Deepal L07 និង Deepal S07 ។

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មើលទៅមានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានចង្កៀងមុខ LED លេងការឌីស្សាញរាងស្លីមអូសកាត់ក្រោមប៉ាណា ដែលមានឡូហ្គោ Mazda ថ្មីនៅចំកណ្តាល កញ្ចក់ចំហៀងប្រើជាប្រភេទកាមេរ៉ាឌីជីថល ក៏ដូចដៃទ្វារប្រភេទ flush-door និងចង្កៀងក្រោយឌីស្សាញរាងស្លីមប្រភេទ LED ផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃលក់ ក៏មិនទាន់ព័ត៌មានលម្អិតចេញពីក្រុមហ៊ុននៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថា អាចនឹងមានតម្លៃថ្លៃជាងម៉ូដែល Deepal L07 និង Deepal S07 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម