
[បរទេស] ក្រុមហ៊ុនកែថ្នៃរថយន្តរបស់ប្រទេសជប៉ុនមានឈ្មោះថា Damd បានធ្វើការកែថ្នៃទៅលើរថយន្ត Honda WR-V ស៊េរីថ្មីចុងក្រោយ ជាមួយតួខ្លួន Jeep-inspired styling body kit ដែលយកលំនាំតាមម៉ូដែល Jeep Cherokee XJ ម៉ូដែលឆ្នាំ ១៩៨៣ ដែលផ្តោតសំខាន់លើអតិថិជនរបស់ខ្លួនស្រលាញ់បែបបុរាណ ។
សម្រាប់រថយន្តនេះ ត្រូវបានបំពាក់បន្ថែមទៅលើប៉ាណាមុខបញ្ឈមាន ៦ប្រលោះ ដូចទៅនឹងម៉ូដែល Jeep Cherokee អបសងខាងដោយចង្កៀងបំភ្លឺបំផ្លូវរាងជ្រុងប្រភេទ LED ក៏ដូចជាកាងដែកផ្តល់ភាពហាប់ណែន ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ១៦អ៉ីញ ស្រោបដោយសំបកកង់ក្រាស់ប្រភេទ BF Goodrich all-terrain tires និងពង្រីកប្រព័ន្ធជើងក្រោម suspension ធំជាងមុន ៣៥ ម.ម នៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់មកជាមួយកៅអីស្រោស្បែកថ្មីបែបបុរាណ ក្រៅពីនេះមិនមានការផ្លាស់ប្តូរទេ ។
ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ រថយន្តនេះ នៅតែប្រើប្រាស់ម៉ាស៊ីនដដែល ពោលគឺ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៩ សេះ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ CVT ។
គួរបញ្ជាក់ផងដែរថា សម្រាប់តួខ្លួននេះ មានតម្លៃ ២ ៣០០ ដុល្លារ ពីលើតម្លៃរថយន្ត ខណៈ Honda WR-V មានតម្លៃលក់ចាប់ពី ១៦ ៦០០ ដុល្លារ ដល់ ១៧ ៩០០ ដុល្លារ នៅប្រទេសជប៉ុន ៕