ស្អាតខ្លាំង! Changan CS95 ស៊េរីឆ្នាំ ២០២៣ ប្រភេទ SUV ៧កៅអី តម្លៃលក់ខ្ទង់ ២ មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវនៅរថយន្ត Changan CS95 ស៊េរីឆ្នាំ ២០២៣ ប្រភេទ SUV ៧ កៅអី ហើយប្រហែលដូរឈ្មោះទៅជា CS95 Plus វិញ ជាមួយតម្លៃលក់ខ្ទង់ ២៥ ០០០ ដុល្លារ នៅថ្ងៃទី ១៤ ខែកុម្ភះ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៤៩ ម.ម ទទឹង ១ ៩៤០ ម.ម កំពស់ ១ ៨០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម ។ សម្រាប់ការរចនា បំពាក់ជាមួយប៉ាណាមុខក្រូម៉េមួយផ្ទាំងធំ matrix shape grille អបសងខាងដោយសំណុំចង្កៀងមុខប្រភេទ LED និងឡូហ្គោ Changan ទំហំធំ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៊ីញ ប្រភេទ 5-spoke ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដំបូលលយចេញក្រៅ និងបំព​ង់ស៊ីមាំងភ្លោះសងខាងជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅកាន់ផ្នែកខាងក្នុងវិញ រថយន្តនេះជាប្រភេទ SUV កាប៊ីន ៣ ជួរ មាន ៧ កៅអី ទទួលបានដៃចង្កូតប្រភេទ 3-spoke multifunctional កុងទ័របង្ហាញព័ត៌មាន full LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ រន្ធម៉ាស៊ីនត្រជាក់រចនាឡើងទាក់ទាញដែលមើលទៅកាន់តែមានភាពប្រណិត៕

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៤ សេះ​ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម