ឡានកែច្នៃ ​BJ40 METAPACE 40 រូបរាងកាន់តែទាក់ទាញ ជាមួយសមត្ថភាពរិតតែខ្លាំង

[បរទេស] ក្រុមហ៊ុន Metapace បានយករថយន្ត BAIC Bj40 city hunter edition ប្រភេទ Off-road លក់ដាច់ជាងគេនៅក្នុងប្រទេសចិន ដោយបានកែច្នៃទៅជារថយន្ត BJ40 METAPACE 40 ជាមួយការរចនាយ៉ាងប្រណិត និងកាន់តែរឹងមាំ ជាមួយការបើកបរនៅលើគ្រប់ស្ថានភាពផ្លូវ ឬ Off-Road កាន់តែប្រសើរឡើង។

បើក្រឡេកទៅមើលការរចនា រថយន្ត BAIC BJ40 METAPACE 40 មានការរចនាថ្មីស្ទើរតែទាំងស្រុង ទោះបីជាផ្អែកលើ BAIC BJ40 ក៏ដោយ។ ចំពោះប៉ាណាខាងមុខបានរចនាឡើងវិញជាមួយនឹងឡូហ្គោ METAPACE, ចង្កៀងមុខប្រភេទ LED 3-bead, កាងខាងមុខដែលក៏បានរចនាឡើងវិញ អបដោយអំពូលបំភ្លឹពេល LED ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ របាំងការពារភក់ត្រូវ​បាន​ពង្រីង​ដោយ​ថាសកង់​ធំ​ជាមួយ​នឹង​ភ្លើង​ LED របា​ដែក​លើដំបូល​ពណ៌​ខ្មៅ កញ្ចក់ចំហៀងមានឡូហ្គោ METAPACE ថាសកង់ស្ព័រទំហំ ២០ អ៊ីញ ស្រោបដោយសំបកប្រភេទ AT all-terrain និងបូម nitrogen shock abserbers ។ ខណៈ នៅផ្នែកខាងក្រោយត្រូវបានបំពាក់ដោយកង់នៅលើទ្វា (spare wheel) កាង​ spoiler ពណ៌ខ្មៅ, កាងខាងក្រោយត្រូវបានរចនាឡើងវិញ បន្ថែមភាពកាន់តែស្ព័រ ជួយឲ្យរថយន្តនេះកាន់តែរឹងមាំមួយកម្រិតទៀត និងដំបូលបិទ-បើក Full convertible roof METAPACE ទៀតផង។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនត្រូវបានរចនាថ្មីទាំងស្រុង ដោយតុបតែងជាមួយពណ៌ខ្មៅ-ស ប្រើប្រាស់ស្បែកប្រភេទ Alcantara នៅលើកៅអី ទ្វារ ដៃចង្កូត កុងសូលកណ្តាល និងការបន្ថែមក្រូម៉េជួយឲ្យមានភាពប្រណិត និងបានបំពាក់ជាមួយឧបករណ៍បំពងសំឡេងថ្មី។ វាក៏ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខាមូលដ្ឋានដូចជា ចង្កូតពហុមុខងារ ប្រភេទ 3-spoke, កុងទ័រព័ត៌មាន Full LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen កណ្តាលទំហំ ១០ អ៊ីញគាំទ្រប្រព័ន្ធ OTA upgrades និងប៊ូតុងបញ្ឆេះម៉ាស៊ីន (Push Start) ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០​ លីត្រ turbo ថ្មី អាចផលិតកម្លាំងបាន ២២៤ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ZF ៨ វគ្គ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម