វាមានរយៈពេល ៦ឆ្នាំហើយ ចាប់តាំងពីក្រុមហ៊ុន Hennessey បានប្រកាសចេញរថយន្ត Venom F5 ហើយឥឡូវក្រុមហ៊ុនរថយន្តអាមេរិកមួយនេះ បានបញ្ជាក់ហើយថា ខ្លួននឹងចេញ Venom F5 សម្រាប់លក់លើទីផ្សារ នៅមុនដាច់ឆ្នាំ២០២០ នេះ។
គួរឲ្យដឹងថា Hennessey នឹងចាប់ផ្តើមធ្វើតេស្តរថយន្ត Venom F5 នៅដើមឆ្នាំ២០២១ ហើយមានគម្រោងផលិតត្រឹមតែ ២៤គ្រឿងប៉ុណ្ណោះ។
រថយន្តស្ព័រប្រភេទ Hypercar នេះ នឹងប្រើគ្រោងឆ្អឹង Carbon Fiber ទាំងស្រុង ខណៈគ្រោងឆ្អឹងទាំងមូលមានទម្ងន់ស្រាល ត្រឹមតែ ៨៦គីឡូក្រាមប៉ុណ្ណោះ។ Venom F5 នឹងបំពាក់ម៉ាស៊ីនចំណុះ ៦,៦លីត្រ twin-turbocharged V8 មានកម្លាំង ១ ៨១៧សេះ។
Hennessey អះអាងថា Venom F5 អាចរត់លើសល្បឿន ៣១១ម៉ាយ៍ក្នុងមួយម៉ោង ឬ ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង៕