ឡាន Hennessey Venom F5 អាចរត់ដល់កុងទ័រ ៥០០គ.ម/ម៉ ហើយមានតម្លៃ ២លានដុល្លារ លក់ដាច់អស់គ្មានសល់

ក្រុមហ៊ុន Hennessey បានប្រកាសថា រថយន្ត Venom F5 ដែលជាកំពូលល្បឿននោះ បានលក់ដាច់អស់បាត់ជាផ្លូវការហើយ។

គួររំលឹកឲ្យដឹងថា រថយន្ត Venom F5 ដែលមានតម្លៃ ២‌,១លានដុល្លារ បានបង្ហាញខ្លួនលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០២០ ដោយត្រូវផលិតសរុបត្រឹមតែ ២៤គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Venom F5 បំពាក់ម៉ាស៊ីនចំណុះ ៦,៦លីត្រ twin-turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ១ ៨១៧សេះ ដែលជាម៉ាស៊ីនចំហេះក្នុងមានកម្លាំងខ្លាំងបំផុតលើពិភពលោក ហើយអាចរត់ដល់ល្បឿនអតិបរមា ៣១១ម៉ាយ៍ក្នុងមួយម៉ោង ឬ ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក John Hennessey ដែលជា CEO នៃក្រុមហ៊ុនរថយន្តខាងលើ បាននិយាយថា “ការលក់ចេញដាច់អស់នេះ គឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើររបស់ F5 សម្រាប់យើង អតិថិជន និងអ្នកគាំទ្ររបស់យើងប៉ុណ្ណោះ។ ការផលិតបានចាប់ផ្តើមរួចទៅហើយជាមួយនឹងការផ្តល់ជូនអតិថិជន ចាប់ផ្តើមនៅឆ្នាំនេះ និងបន្តរហូតដល់ឆ្នាំ ២០២៣។ មិនតែប៉ុណ្ណោះ យើងបានរក្សាទុកនូវការភ្ញាក់ផ្អើលពីរបីបន្ថែមទៀតសម្រាប់ F5 រួមទាំងការធ្វើឲ្យប្រសើរឡើងនូវ Track Pack រួមទាំងអ្វីផ្សេងទៀតផងដែរ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម