ក្រុមហ៊ុនផលិតរថយន្តចិន BAIC ទើបតែបានប្រកាសចេញរថយន្តម៉ូដែល BJ60 ថ្មីរបស់ខ្លួនជាផ្លូវការ ជាប្រភេទ SUV ប្រើម៉ាស៊ីន Hybrid។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រូបរាងរបស់វាស្រដៀងទៅនឹងរថយន្ត Jeep កាត់ Land Cruiser ទៅវិញ។
រថយន្ត BAIC BJ60 មានប្រវែងខ្លួន ៥,០២ម៉ែត្រ ទទឹង ១,៩២ម៉ែត្រ និង កម្ពស់ ១,៩៥ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៨២ម៉ែត្រ។ បើប្រៀបធៀបទៅ វាមានប្រវែងវែងជាង Toyota Land Cruiser Series 300 បន្តិច។
ក្រៅពីមានមុខមាត់ដូច Jeep និង តួខ្លួនដូច Toyota Land Cruiser រថយន្ត BAIC BJ60 ក៏មានស្តុបក្រោយដូចទៅនឹង Ford Explorer ទៀតផង។
រថយន្ត SUV កៅអី ៣ជួរខាងលើ មានបំពាក់កុងទ័រប្រភេទឌីជីថល និងអេក្រង់កម្សាន្តទំហំ ១២អ៊ីញ ថែមទាំងមានកុងទ័របាញ់លើកញ្ចក់, ប្រព័ន្ធសំឡេង premium audio system, ប្រព័ន្ធភ្លើងក្នុងកាប៊ីន ambient lighting, មុខងារកម្តៅកៅអី និង ដំបូល panoramic roof ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BAIC មិនទាន់បានលម្អិតអំពីម៉ាស៊ីនលើ BJ60 ក៏ដូចជាតម្លៃរបស់វានៅឡើយទេ ដូច្នេះយើងមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕