[ទីផ្សារបរទេស] កាលពីខែមករា ឆ្នាំ ២០២៥ រថយន្តប្រភេទ sedan របស់ក្រុមហ៊ុន Kia ក្លាយជារថយន្តលក់បានច្រើនជាងគេរបស់ក្រុមហ៊ុន នៅទីផ្សារសហរដ្ឋអាមេរិក នោះគឺម៉ូដែល K4 ស៊េរីថ្មីចុងក្រោយ ដោយលក់បានចំនួន ១១ ៣៥៧ គ្រឿង ។
ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្ត Kia បានបង្ហាញទិន្ន័យនៃការលក់សរុបរបស់ខ្លួន នៅក្នុងទីផ្សារសហរដ្ឋអាមេរិកកាលពីខែមករា ឆ្នាំ ២០២៥ ដោយលក់បានសរុបដល់ទៅ ៥៧ ០០៧ គ្រឿង កើនឡើង ១២% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០២៤ ។
គួរឲ្យដឹងថា រថយន្ត Kia K4 មានតម្លៃលក់ត្រឹមតែ ២១ ៩៩០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ផ្តល់នៅជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ១៧៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
- ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ២៦៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ សម្រាប់ម៉ូដែល GT-Line ៕