ឡានតាក់ស៊ីអគ្គិសនី Hyundai បើកស្វ័យប្រវត្តិ នៅសិង្ហបុរី កំពុងផលិត

[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai នឹងផលិតរថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្តិចេញពីរថយន្តអគ្គិសនីសុទ្ធ Ioniq 5 ដែលខ្លួនបានបង្កើតឡើងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Motional នៅឯមជ្ឈមណ្ឌល Hyundai Motor Group Innovation Center ក្នុងប្រទេសសិង្ហបុរី។

មជ្ឈមណ្ឌលថ្មីដែលមានឈ្មោះកាត់ថា HMGICS បានបើកដំណើរការកាលពីដើមសប្ដាហ៍ និងត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសម្រាប់មធ្យោបាយចល័យវៃឆ្លាតក្នុងទីក្រុងសម្រាប់ Hyundai។ មជ្ឈមណ្ឌលនេះមានកម្ពស់ ៧ជាន់ មានទំហំ ៨៦ ៩០០ម៉ែត្រការ៉េ និងអាចផលិតរថយន្តអគ្គិសនីបាន ៣ម៉ឺនគ្រឿង ជារៀងរាល់ឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅមជ្ឈមណ្ឌលថ្មីនេះក៏មានផលិតរថយន្ត Ioniq 5 ធម្មតាផងដែរ ហើយរថយន្ត Ioniq 5 ដែលជាតាក់ស៊ីបើកបរស្វ័យប្រវត្តិក៏នឹងត្រូវដំឡើងនៅទីតាំងនេះ ដើម្បីដាក់ឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំក្រោយ ដែលនេះជាផ្នែកមួយនៃកម្មវិធីបម្រើសេវាកម្មរបស់ក្រុមហ៊ុន Motional ដែលជាដៃគូរបស់ Hyundai។ ការផលិតរថយន្ត Hyundai នៅមជ្ឈមណ្ឌលខាងលើ មានប្រមាណ ៥០% គឺជាការងារដែលបំពេញដោយមនុស្សយន្តរ៉ូបូត ហើយ Hyundai ក៏បានដំឡើងជាកសិដ្ឋានវៃឆ្លាតនៅមជ្ឈមណ្ឌលនេះផងដែរ ដើម្បីបរិច្ចាគទៅកាន់សហគមន៍ក្នុងតំបន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម