រថយន្ត Honda Legend Hybrid EX នឹងចេញលក់នៅលើទីផ្សារប្រទេសជប៉ុនចាប់ពីថ្ងៃទី ០៥ ខែមិនានេះទៅ ជាមួយចំនួននៃការផលិតត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ដោយវាមានតម្លៃចាប់ពី ១០២ ៧៤៥ដុល្លារ(១១ Million yen)។
រថយន្តប្រភេទ Sedanនេះបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 ដំណើរការដោយប្រអប់លេខ ៧វគ្គ Dual-Clutch និងប្រព័ន្ធប៉ុងពីរ (SH-AWD) និងមុខងារជំនួយការបើកបរ Active Lane Keeping Assist, Active Lane Change និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិត ៣។
សម្រាប់ម៉ូឌែលនេះ គឺពុំមានភាពខុសគ្នាខ្លាំងពីម៉ូដែលកន្លងនោះទេ ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺកញ្ចប់ Honda Sensing Elite សម្រាប់ផ្តល់នូវដំណឹងដល់អ្នកបើកបរអំពីស្ថានភាពនៃការបើកបរ ដោយប្រើប្រាស់ផែនទី 3D និងប្រព័ន្ធចាប់សញ្ញា ដើម្បីកំណត់ទីតាំង និងស្ថានភាពចរាចរណ៍។ សម្រាប់កញ្ចប់ Honda Sensing Elite រួមមាននូវមុខងារពិសេសៗដូចជា៖
- ឧបករណ៍ចាប់សញ្ញាជុំវិញរថយន្ត ដើម្បីកំណត់ការប៉ះទង្គិច និងត្រួតពិនិត្យស្ថានភាពអ្នកបើកបរជាមួយកាមេរ៉ាឃ្លាំមើលនៅក្នុងកាប៊ីន បង្ហាញការដាស់តឿនប្រសិនបើវារកឃើញការរំខាន ឬងងុយគេង។
- មុខងារ Hand-free វានឹងជួយអោយរថយន្តដំណើរការដោយស្ថេរភាព ទោះបីជាអ្នកបើកបរដកដៃចេញចង្កូតក៏ដោយ វានឹងដំណើការជាមួយប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ
- មុខងារ Assess the Traffic Situation នៅពេលដែលរកឃើញថារថយន្តនៅខាងមុខកំពុងបើកបរក្នុងល្បឿនទាប ប្រព័ន្ធនឹងបង្ហាញដំណឹងមុនពេលបើកជែងដោយស្វ័យប្រវត្តិហើយត្រឡប់ទៅគន្លងផ្លូវដើមវិញ។
- មុខងារ Traffic Jam Pilot វានឹងគ្រប់គ្រងលើប្រព័ន្ធហ្រ្វាំង និងចង្កូតរថយន្ត ដែលសមស្របក្នុងស្ថានភាពចរាចរណ៍ក្នុងទីក្រុងដែលមានមនុស្សច្រើន។
- មុខងារចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ(Emergency Stop Assist) នៅពេលដែលរកឃើញថាអ្នកបើកបរគ្មានការឆ្លើយតប ប្រព័ន្ធនឹងដាស់តឿនដោយសំឡេង និងរំញ័រខ្សែក្រវ៉ាត់កៅអី។ ប្រសិនបើអ្នកបើកបរនៅតែមិនទទួលការឆ្លើយតប ប្រព័ន្ធនឹងបន្ថយល្បឿនរថយន្តដោយបើកភ្លើងអាសន្ន និងស៊ីប្លេដើម្បីព្រមានរថយន្តនៅជុំវិញ។ ហើយប្រសិនបើមានករណីនៅពេលរកឃើញផ្លូវកំពុងមានអាសន្ន ប្រព័ន្ធនឹងគ្រប់គ្រងយានយន្តដើម្បីផ្លាស់ប្តូរផ្លូវហើយឈប់៕