ឡានប្រណីតកូរ៉េ ដាក់តម្លៃលក់ប៉ែងជើង BMW និង Mercedes នៅទីផ្សារអង់គ្លេស

ម៉ាករថយន្តប្រណីតរបស់កូរ៉េខាងត្បូង Genesis បានធ្វើការវាយលុកទីផ្សារអឺរ៉ុបជាមួយយុទ្ធសាស្ត្រតម្លៃដ៏ខ្លាំងក្លាបំផុត ជាពិសេសនៅទីផ្សារអង់គ្លេស ដោយរថយន្តរបស់ក្រុមហ៊ុននេះបានដាក់លក់ក្នុងតម្លៃធូរថ្លៃជាងរថយន្តរបស់ក្រុមហ៊ុនអាល្លឺម៉ង់ដទៃទៀត។

រថយន្ត Genesis G80 ជាក់ស្ដែងបានដាក់លក់នៅអង់គ្លេសក្នុងតម្លៃប្រមាណ ៥២ ៧៦០ដុល្លារ សម្រាប់ប្រភេទ Premium Line។ តម្លៃនេះគឺធូរជាងរថយន្ត BMW 520d SE ដែលមានតម្លៃប្រមាណ ៥៧ ១៣១ដុល្លារ ហើយក៏ធូរជាងរថយន្ត Mercedes E-Class ដែលមានតម្លៃចាប់ពីប្រមាណ ៥៧ ១៧០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែករថយន្ត GV80 ឯណោះវិញមានតម្លៃចាប់ពីប្រមាណ ៨០ ៤៨៦ដុល្លារ ដែលធូរថ្លៃជាងរថយន្ត BMW X5 ដែលមានតម្លៃចាប់ពីប្រមាណ ៨៥ ២០៧ដុល្លារ ហើយក៏ធូរថ្លៃជាងរថយន្ត Mercedes ដែលស្ថិតនៅលំដាប់ថ្នាក់ដូចគ្នាផងដែរ។

ការលេងយុទ្ធសាស្ត្រដាក់តម្លៃធូរថ្លៃជាងនេះ ច្បាស់ណាស់ថានឹងជួយដល់ម៉ាករថយន្ត Genesis ឲ្យអាចប្រកួតប្រជែងនឹងគូប្រជែងដទៃទៀតនៅទីផ្សារអង់គ្លេស ហើយឆាប់ៗខាងមុខ Genesis ក៏នឹងបញ្ចេញលក់រថយន្តអគ្គិសនីរបស់ខ្លួននៅលើទីផ្សារនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម