ឡានប្រភេទ MPV ប្រើ Hybrid របស់ Honda ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៤លីត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញរនៅរថយន្ត All-new Honda Step WGN ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Hybrid ផ្តល់នៅជម្រើស ២ម៉ូដែល គ្រោងនឹងដាក់លក់ជាផ្លូវការនៅទីផ្សារប្រទេសឥណ្ឌូនេស៊ីនៅចុងឆ្នាំ ២០២៤ ឬដើម ឆ្នាំ ២០២៥ ។

Honda Step WGN ដំណើរការដោយម៉ាស៊ីន Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គីសនី អាចផលិតកម្លាំងបានសរុប ១៨២ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT មានកម្រិតស៊ីប្រេងខ្ទង់ ៤-៥លីត្រ/១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនាផ្នែកខាងក្រៅ រថយន្តនេះបានភ្ជាប់មកជាមួយចង្កៀងមុខ LED រាងការ៉េភ្ជាប់ជាមួយនឹងប៉ាណាខាងមុខធំដែលតុបតែងដោយស៊ុមក្រូមេ រួមទាំងចង្កៀងក្រោយក៏ជាប្រភេទ LED និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវីញ រូវបានបំពាក់ដោយអេក្រង់ដ៏ធំ Honda CONNECT Navi ទំហំ ១១.៤ អ៊ីង ដែលក្រុមហ៊ុន Honda បញ្ជាក់ថា គឺជារថយន្តដែលធំជាងគេក្នុងចំណោមរថយន្តដែលលក់ក្នុងប្រទេសជប៉ុន។ រួម​ទាំង​អេក្រង់​អ្នក​ដំណើរ​ខាង​ក្រោយ​ទំហំ ១៥,៦ អ៊ីញ​ ដែល​អាច​បង្ហាញ​ក្នុង​កម្រិត HD ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម