ឡានប្រភេទ Van Toyota Hiace ទទួលបានការអភិវឌ្ឍន៍ថ្មីទៅលើម៉ាស៊ីន ១២ស៊ីឡាំង មានកម្លាំងរហូតដល់ ៧៥០សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការអភិវឌ្ឍថ្មីនៃរថយន្ត Toyota Hiace ពីរថយន្តធម្មតា ​​ឡើង​ទៅ​ជារថយន្តកម្រិត​ថ្មីំមួយ។ ក្នុងនោះ លោក James Redelinghuis បានបង្កើតគម្រោងនេះ ដោយជ្រើសរើស Hiace និងដំឡើងម៉ាស៊ីន 1GZ-FE ដែលត្រូវបានគេស្គាល់ថា V12 ដែលបានប្រើក្នុង Toyota Century ជំនាន់ទីពីរនេះ។

សម្រាប់រថយន្ត Toyota Hiace ម៉ាស៊ី​ន V12 មានកម្លាំង ២៧៦ សេះ និងកម្លាំងរមួល ៤៨១ ញ៉ូតុនម៉ែត្រ ប៉ុន្តែកម្លាំងមេកានិចជាមួយនឹង Twin Turbo អាចបង្កើតកម្លាំងលើសពី ៧៥០សេះ និងកម្លាំងរមួល ៧១០ ញ៉ូតុនម៉ែត្រ បញ្ជូនដោយប្រអប់លេខដៃ ៣វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តប្រភេទ Van នេះចាំបាច់ណាស់ក្នុងការរៀបចំឡើងវិញ ដើម្បីទទួលបានម៉ាស៊ីនចំណុះ ៥,០​ លីត្រ V12 ខាងក្រោយកៅអីនៅក្នុងរថយន្តធន់ធំនេះ។

ចំពោះផ្នែកផ្សេងៗទៀត ដូចជា ប្រព័ន្ធចាក់សោរប៉ុងមកពីរថយន្ត Mustang, ថាសកង់មកពីរថយន្ត Audi R8 ហើយម៉ាស៊ីនចាក់ប្រេងគឺមក Porsche 911 Carrera S 997 ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម