ឡានភីកអាប់របស់ GM រាប់ពាន់គ្រឿង បញ្ឈរង់ចាំបន្ទះឈីប

ក្រុមហ៊ុន General Motors បន្តដោះស្រាយជាមួយនឹងបញ្ហាកង្វះខាតបន្ទះឈីបជាសាកល ដោយបានយករថយន្តភីកអាប់ដែលផលិតមិនទាន់ពេញលេញរបស់ខ្លួន ទៅបញ្ឈរក្សាទុកនៅរោងចក្រ Kokomo រដ្ឋ Indiana ដែលជារោងចក្រមួយសម្រាប់ផលិតបន្ទះឈីប និងថ្មីៗនេះកំពុងផលិតម៉ាស៊ីនអុកស៊ីសែន ដើម្បីជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ។

យោងតាមការរាយការណ៍ពី I-Team 8 បាននិយាយថា នាពេលនេះ GM កំពុងផ្អាករោងចក្រ Kokomo របស់ខ្លួន ហើយព្រមទាំងនាំយករថយន្តភីកអាប់ពី ៥ ០០០គ្រឿងទៅ ៧ ០០០គ្រឿងរក្សាទុកនៅទីនោះ ដើម្បីរង់ចាំបន្ទះឈីបមកដល់។ ហើយត្រូវបានគេរំពឹងថាក្រុមហ៊ុននេះនឹងផលិតរថយន្តបានត្រឹម ៨០០ ០០០គ្រឿងប៉ុណ្ណោះក្នុងឆ្នាំនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ បញ្ហាកង្វះខាតបន្ទះឈីប ត្រូវបានគេរំពឹងថាវិស័យឧស្សាហកម្មយានយន្តនឹងខាតបង់ប្រាក់ចំណូលរហូតដល់ ២១០ពាន់លានដុល្លារ ហើយនឹងបង្ខំអោយក្រុមហ៊ុនផលិតរថយន្តកាត់បន្ថយការផលិតរហូតដល់ទៅ ៧,៧ពាន់គ្រឿងនៅក្នុងឆ្នាំនេះ នោះបើយោងតាមសារព័ត៌មាន Detroit Free Press៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម