[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ មន្ត្រីទីក្រុង Dearborn បានបញ្ជាក់ប្រាប់សារព័ត៌មាន Free Press ថា ទឹកប្រាក់ប៉ាន់ស្មានចំនួន ១ លានដុល្លារអាមេរិក នៃចំនួនសរុបនៃរថយន្តភីកអាប់ Ford F-150 Raptor ស៊េរីឆ្នាំ ២០២២ ត្រូវបានលួចពីកន្លែងរង់ចាំនៃរថយន្តនៅរោងចក្រ Dearborn Truck Plant។
ក្នុងនោះ លោក Bilal Baydoun អ្នកនាំពាក្យនៃទីក្រុង Dearborn បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Ford បានរាយការណ៍អំពីរថយន្តភីកអាប់ Ford F-150 Raptor ដែលមានសមត្ថភាពខ្ពស់បើកបរលើផ្លូវលំបាក (Off-Road) បានបាត់ដែលមានតម្លៃក្នុងមួយគ្រឿង ៦៩ ៩០៥ ដុល្លារ កាលពីថ្ងៃទី ១០ ខែមិថុនា នឹងបានប្រាប់ទៅកាន់ប៉ូលីសក្នុងអំឡុងពេលចុងសប្តាហ៍នោះ។
គួរឲ្យដឹងថា នៅពេលនេះ ប៉ូលីសនៅទីក្រុង Dearborn បានរកឃើញរថយន្តភីកអាប់ចំនួន ១៣ គ្រឿង ប៉ុន្តែយើងមិនទាន់ដឹងច្បាស់ថា តើមានរថយន្តប៉ុន្មានគ្រឿងដែលនៅសល់នៅទីនោះទេ។ នៅពេលដែលរថន្តត្រូវបានរកឃើញវិញ មានឃើញសញ្ញានៃការខូចខាត ហើយរបស់របរខ្លះត្រូវបានដកចេញ សំបកកង់ ហើយរថយន្តស្ថិតនៅក្នុងសភាពទ្រុឌទ្រោមខុសៗគ្នា។
បន្ដែមពីនេះ ជុំវិញហេតុការណ៍នីមួយៗមានជនសង្ស័យតែ២នាក់ប៉ុណ្ណោះដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ប៉ូលិសនៅចំណុចនេះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងខែមីនាឆ្នាំនេះក៏មានករណីលួចដូចគ្នាផងដែរ ដូចជារថយន្តភីកអាប់ RAM ចំនួន ៤ គ្រឿងចេញពីរោងចក្រ Sterling Heights Assembly Plant ។ បន្ទាប់មកនៅក្នុងខែឧសភា រថយន្តម៉ាក Chevrolet Camaros ថ្មីចំនួន ៥ ត្រូវបានលួចចេញពីរោងចក្រ General Motors នៅ Lansing៕