ឡានភីកអាប់ Sierra នឹងមានប្រភេទប្រើអគ្គិសនីសុទ្ធ

ក្រោយ​ពី​បាន​ធ្វើ​ឲ្យ​ឧស្សាហកម្ម​រថយន្ត​មាន​ភាព​រង្គោះរង្គើ​ជា​មួយ​នឹង​រថយន្ត​ Hummer ប្រភេទ​អគ្គិសនី​ហើយ​នោះ ក្រុមហ៊ុន GMC បាន​បញ្ជាក់​ថា​ខ្លួន​កំពុង​ផលិត​រថយន្ត​ភីកអាប់​អគ្គិសនី​មួយ​ប្រភេទ​ទៀត​ជា​ម៉ូដែល Sierra។

ក្នុង​អំឡុង​កិច្ច​ប្រជុំ​ដែល​រៀប​ចំ​ឡើង​ក្រោយ​ក្រុមហ៊ុន General Motors កាល​ពី​ដើម​ខែ​កន្លង​ទៅ ប្រធាន​ក្រុមហ៊ុន GMC បាន​ប្រាប់​ដល់​ហាង​លក់​រថយន្ត​ថា​ក្រៅ​ពី​រថយន្ត​ Hummer ក្រុមហ៊ុន​នៅ​មាន​រថយន្ត​អគ្គិសនី​ច្រើន​ទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រធាន​ក្រុមហ៊ុន GMC បាន​និយាយ​ដូច​នេះ​ថា​​ថា ៖ “វា​នឹង​មាន​រថយន្ត​ភីកអាប់ Sierra អគ្គិសនី​សុទ្ធ ប៉ុន្តែ​មិន​ទាន់​អាច​ផ្ដល់​ជូន​កាល​បរិច្ឆេទ​ច្បាស់​នៅ​ឡើយ​ទេ។”

នៅ​ដំណាក់​កាល​នេះ​គេ​ដឹង​រឿង​តិច​តួច​បំផុត​អំពី​រថយន្ត Sierra អគ្គិសនី ប៉ុន្តែ​វា​ប្រហែល​ជា​នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​​អគ្គិសនី និង​គ្រឿង​បន្លាស់​មួយ​ចំនួន​ដូច​ជា​ Hummer អគ្គិសនី​ដែរ ហើយ​វា​អាច​នឹង​ផលិត​នៅ​រោងចក្រ Hamtramck ដូច​ជា Hummer ផង​ដែរ៕ ​

ផ្ទាំងផ្សាយពាណិជ្ជកម្ម